ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ៖ ក្រុមប្រឆាំងតែងយកមនុស្សដែលបំពានច្បាប់និងហិង្សាជាវីរជនរបស់ពួកគេ

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជនខ្មែរដែលរស់អាមេរិក និងកាណាដាដែលមកទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយសម្ដេចតេជោនៅរដ្ឋធានាវ៉ាស៊ីនតោន និងបានរក្សានូវសេចក្ដីថ្លៃថ្នូរ អត់ធ្នត់ មិនតបតនឹងការវាយប្រហាររបស់ក្រុមប្រឆាំង។

ក្នុងសារសំឡេងមុនឡើងយន្តហោះមាតុភូមិនិវត្តន៍មកកម្ពុជាវិញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឧបទ្ទវហេតុដែលក្រុមអមិត្តដែលតែងតែបង្កហេតុជាមួយអ្នកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថាពួកគេទាំងនោះជាមនុស្សបំពានច្បាប់ និងជាអ្នកហិង្សានិយមដែលត្រូវក្រុមប្រឆាំងលើកទឹកចិត្តថាជាវីរបុរសរបស់គេថែមទៀត។

សម្ដេចតេជោថា៖ «នេះជាឥរិយាបថនៃភាពជ្រុលនិយមរបស់ពួកក្រុមប្រឆាំងដែលចាត់ទុកថាជាវីរជននៅពេលដែលពួកគេបានបំពានលើច្បាប់នឹងបង្ហាញនូវសារជាតិជាអំពើហិង្សាជ្រុលនិយម»។

សម្ដេចតេជោមានមោទនភាពចំពោះអ្នកគាំទ្រសម្ដេចនៅអាមេរិក និងកាណាដាដែលបានរក្សាភាពថ្លៃថ្នូរ និងគោរពច្បាប់អាមេរិក និងជំរុញដល់អ្នកគាំទ្រគណបក្សរក្សានូវភាពអត់ធ្មត់ និងមានសេចក្ដីថ្លៃថ្នូរបែបនេះបន្តទៀត។

ក្នុងពេលសម្ដេចតេជោ ជួបជាមួយអ្នកគាំទ្រនៅមុខសណ្ឋាគារដែលសម្ដេចស្នាក់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បុរសម្នាក់ឈ្មោះ អ៊ុក ទូច ជាខ្មែរអាមេរិក អាយុ ៧៥ឆ្នាំ បានយកស្បែកជើងគប់មកលើក្រុមអ្នកគាំទ្រសម្ដេចតេជោ ដែលត្រូវបានគេចាត់ទុកថាជាទង្វើគ្មានសីលធម៌ និងព្រហើន។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចាត់ទុកទង្វើនេះរបស់បុគ្គល អ៊ុក ទូច នេះថាជាទង្វើរដ៏ថោកទាប ដែលប្រមាថមកលើ នាយករដ្ឋមន្ត្រីកម្ពុជា។

លោកស្រីសរសេរនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោកស្រីថា៖ «ទង្វើដ៏ថោកទាបនេះ ប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន និងមិនអាចលើកលែង ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ»។

សមាជិកសភាវ័យក្មេង និងជាកូនប្រុសរបស់សម្ដេចតេជោ គឺលោក ហ៊ុន ម៉ានី បានប្រកាសមិនអាចទទួលយកបាននូវការប្រមាថមកលើនាយកររដ្ឋមន្ត្រី ពីក្រុមប្រឆាំងនៅអាមេរិក ដែលថា «ទង្វើរនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ»។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ថា៖ «ពួកយើងត្រូវចាំ និងមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ។ អស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល»។

អ្នកតាមដាននយោបាយនៅកម្ពុជាក៏ប្រកាសមិនគាំទ្រចំពោះទង្វើររបស់បុគ្គល អ៊ុក ទូច នេះដែរ។

អ្នកវិភាគនយោបាយលោក សេង សារី បានសរសេរលើហ្វេសបុកផេកលោកដោយបង្ហាញការមិនគាំទ្រចំពោះទង្វើរបស់លោក អ៊ុក ទូច នេះ និងបានចាត់ទុកថាជាទង្វើអសីធម៌ និងហិង្សា។

លោកសរសេរថា៖ «ទង្វើអសិលធម៏ និងបង្កប់ហិង្សា មិនមែនជាវីរភាពរបស់អ្នកប្រជាធិបតេយ្យឡើយ! សូមបងប្អូនអ្នកប្រជាធិបតេយ្យដែលស្អប់អំពើហិង្សា ហើយបែជាយកអ្នកគប់ស្បែកជើងជាវីរជនរបស់ខ្លួន មេត្តាពិចារណាឡើងវិញ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក