ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនមកកម្ពុជាវិញ

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចាកចេញពីរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមជាប្រធានអាស៊ាន និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

យន្តហោះពិសេសរាជរដ្ឋាភិបាលកម្ពុជា បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Join Base Andrews នៃរដ្ឋធានីវ៉ាស៊ីនតោន នៅព្រឹកម៉ោង៨ ថ្ងៃទី១៤ ខែឧសភា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៉ី) ដោយមានមន្ត្រីពិធីការក្រសួងការបរទេសសហរដ្ឋអាមេរិក ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់សហរដ្ឋអាមេរិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ិនតោន ជាច្រើនរូបបានអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយផ្ទាល់នៅព្រលានយន្តហោះ។

តាមការគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញមកដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៦និង៣០នាទី រសៀលថ្ងៃទី១៥ ឧសភា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក