ភ្នំពេញ : កាលពីថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិកនិងការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉កបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉កស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន២៧រូបពីការិយាល័យរដ្ឋអាជ្ញាមកព្រះរាជាណាចក្រកម្ពុជា៕
លោកស្រីរដ្ឋមន្ត្រីបញ្ចាក់ថាការទទួលត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះបានសរបញ្ជាក់ពីចំណងមិត្តភាពដ៏ល្អនិងប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក ក្នុងការចូលរួមការពារបេតិកភណ្ឌវប្បធម៌ខ្មែរ។ លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការស្រាវជ្រាវ ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទាំងអស់នោះត្រឡប់មកកម្ពុជាវិញ។
លោកឯកអគ្គរាជទូតបានបន្តថានិងលើកទឹកចិត្តដល់អ្នកនិយមសន្សំវត្ថុបុរាណខ្មែរទាំងអស់ឱ្យពិនិត្យដោយយកចិត្តទុកដាក់នូវប្រភពដើមនៃវត្ថុបុរាណរបស់ខ្លួន និងទទួលដឹងថាសម្បត្តិវប្បធម៌ខ្មែរភាគច្រើនដែលនៅក្រៅប្រទេស ត្រូវបានយកចេញនិងជួញដូរដោយខុសច្បាប់ហើយគួរតែត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ។
លោកឯកអគ្គរាជទូត សម្តែងការវាយតម្លៃខ្ពស់ចំពោះការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉កនិងក្រសួងសន្តិសុខមាតុភូមិអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លានេះ៕