ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាជាប់លេខ២ លើការប្រកួតវីដេអូស្ដីពីកិច្ចខិតខំគាំទ្រនិងលើកកម្ពស់វប្បធម៌សន្តិសុខតាមព្រលានយន្តហោះ

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានវាយតម្លៃ និងផ្ដល់វិញ្ញាបនប័ត្រចំណាតថ្នាក់លេខ២ ក្នុងការប្រកួតវីដេអូប្រកួតប្រជែងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រ និងលើកកម្ពស់វប្បធម៌សន្តិសុខរបស់ ICAO។ 

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា បានឱ្យ EAC News ដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិ៣ទៀតដែលបានជាប់ចំណាត់ថ្នាក់កំពូល ក្នុងការប្រកួតប្រជែងដែលមានប្រទេសចំនួន១៦ បានដាក់ពាក្យប្រកួតប្រជែង។ 

បើតាមលោក ស៊ិន ចាន់សិរីវុត្ថា ចំណាត់ថ្នាក់លេខ១ បានលើអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma ក្នុងរដ្ឋ Washington របស់សហរដ្ឋអាមេរិក ខណៈលេខ៣ បានទៅលើអាកាសយានដ្ឋានVáclav Havel ទីក្រុង Prague សាធារណរដ្ឋឆេក។ 

ការរៀបចំការប្រកួតប្រជែងនេះគឺដើម្បីជួយបង្ហាញវប្បធម៌សន្តិសុខអាកាសចរណ៍ប្រកបដោយប្រសិទ្ធភាពក្នុងទម្រង់កម្សាន្ត និងទាក់ទាញ។ ឆ្នាំនៃវប្បធម៌សន្តិសុខរបស់ ICAO គឺជាការអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ចាត់វិធានការចំពោះនៅក្នុងសហគមន៍អាកាសចរណ៍ពិភពលោកដើម្បីអភិវឌ្ឍការអនុវត្តល្អបំផុត និងអនុវត្តវប្បធម៌សន្តិសុខដ៏រឹងមាំ និងមានប្រសិទ្ធភាពនៅក្នុងស្ថាប័នរបស់ពួកគេ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក