ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ថ្វាយសារបង្គំព្រះមហាក្សត្រក្នុងឱកាសព្រះអង្គចម្រើនព្រះជន្មវស្សា ៦៩ព្រះវស្សា

វ៉ាស៊ីនតោន៖ ពីរដ្ឋធានាវ៉ាស៊ីនតោនរាប់ម៉ឺនគីឡូម៉ែត្រពីព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសក្នុងពេលដែលប្រជុំកំពូលអាស៊ាន-អាមេរិក ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះវរោកាស បុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សា ថ្ងៃទី១៤ ឧសភា ២០២២នេះ។

សម្ដេចតេជោ សូមព្រះមហាក្សត្ររាជានុញ្ញាតសម្តែងនូវគារវកិច្ចភក្តីភាពប្រកបដោយមហាករុណាទិគុណដ៏ធំធេង សូមគោរពដឹងគុណព្រះគុណូបការៈដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានលះបង់ព្រះរាជបញ្ញាញាណ និងព្រះកាយពលក្នុងព្រះរាជបេសកកម្ម ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីកូនចៅ ចៅទួត របស់ព្រះអង្គ។

សម្ដេចតេជោបានបង្គំគាល់ថា៖ «ទូលព្រះបង្គំ សូមបួងសួងដល់គុណព្រះរតនត្រ័យ ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃដួងវិញាណក្ខន្ធព្រះមហាក្សត្រ «ព្រះបរមរតនកោដ្ឋ» ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធក្នុងលោក តាមថែរក្សាការពារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រ តរៀងទៅ»។ 

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក