ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បន្តនៅថ្ងៃទី២ ពិភាក្សាបញ្ហាអាកាសធាតុ ការអភិវឌ្ឍថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព

វ៉ាស៊ីនតោន៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៣ ឧសភា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានយាងនិងអញ្ជើញសោយក្រយ៉ា និងទទួលទានអាហារការងារថ្ងៃត្រង់ជាមួយ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុ ការអភិវឌ្ឍថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន ជាមួយឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ 

កិច្ចប្រជុំកំពូលពិសេសដែលប្រារព្វធ្វើឡើងនៅទីស្តីការក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។ មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែង រវាងអាមេរិកនិងអាស៊ាន ដែលជាទំនាក់ទំនងមិនអាចខ្វះបាន ឲ្យកាន់តែទូលំទូលាយថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពង្រឹង និងកសាងតំបន់ និងសហគមន៍អន្តរជាតិទូលំទូលាយ ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងដើម្បីធានាថា ទំនាក់ទំនងនេះ នៅ តែអាចសម្រេចតាមគោលការណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ នឹងចូលរួមសហ ការយ៉ាងសមស្រប ក្នុងវេទិកាអន្តរជាតិ និងតំបន់ ដែលមានប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ជាសមាជិក។ 

ក្នុងពេលនៃការប្រារព្ធខួបលើកទី៤៥ នៃទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅឆ្នាំ២០២២ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញារួមគ្នាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបង្កើតភាពជាយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក និងបង្កើតសករាជថ្មីមួយ នៅក្នុងទំនាក់ទំនងអាស៊ាន សហរដ្ឋអាមេរិក។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានប្តេជ្ញារួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងជាសះស្បើយរួមគ្នា រួមទាំងការបន្តគាំទ្រកិច្ចខិតខំប្រឹង ប្រែងស្ដារឡើងវិញ ពីវិបត្តិជំងឺរាតត្បាតនៅតំបន់អាស៊ាន ការពង្រឹងសមត្ថភាពសុខភាព ក្នុងតំបន់ និងថ្នាក់ជាតិ រួមទាំងតាមរយៈគំនិតផ្ដួចផ្ដើមសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក និងប្ដេជ្ញាផ្ដល់ហិរញ្ញប្បទានសកលកាន់តែខ្លាំង និងប្រកបដោយនិរន្តភាព សម្រាប់ការបង្ការជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតប ការលើកទឹកចិត្តដល់វិនិយោគក្នុងឧស្សាហកម្មឱសថ និងការបណ្ដាក់ទុនរួមគ្នា ព្រមទាំងការវិនិយោគក្នុងការពង្រឹងប្រព័ន្ធសុខភាពឲ្យបានរឹងមាំថែមទៀតតាមរយៈ ការគ្របដណ្ដប់សុខភាពសកល (Universal Health Converage) ជាពិសេសថែមទាំងសុខភាពបឋម និងកម្លាំងការងារ សុខាភិបាល ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខសុខភាព។ 

ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នា ធ្វើការ ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនឹងជំរុញការវិនិយោគលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និរន្តរភាព ហើយធន់នឹងអាកាសធាតុ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌និងនិរន្តភាព។ លើកកម្ពស់កិច្ចសហការតាមសមុទ្រ មេដឹកនាំទាំងអស់ បានយល់ព្រមជំរុញកិច្ចសហការដែនសមុទ្រ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ ដោយយើងមានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ រួមទាំងភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រ ដើម្បីសហការគ្នាកែលម្អការយល់ដឹង អំពីផ្នែក លំហសមុទ្រ និងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការ ត្រួតពិនិត្យ តាមរយៈការចែករំលែកព័ត៌មាន ឧត្ដមមានុវត្ត និងជំនាញដែលនឹងបំពេញបន្ថែម និងមិនត្រួតយន្តការដែលមានស្រាប់។ 

ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្តារ និងគ្រប់គ្រងបរិស្ថានសមុទ្រប្រកបដោយនិរន្តរភាព។ លើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មេដឹកនាំអាស៊ាន អាមេរិក បានសន្យារួមគ្នាក្នុងការវិនិយោគលើការអភិវឌ្ឍមូលធន មនុស្ស ការផ្តល់សិទ្ធអំណាចដល់យុវជន និងក្រុមងាយរងគ្រោះ និងការពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន រួមទាំងការគាំទ្រផ្នែកភាសាអង់គ្លេស ជំនាញឌីជីថល ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងការបណ្តុះបណ្តាលគណិតវិទ្យា (DTEM) ក្នុងតំបន់។ លើការគាំទ្រការអភិវឌ្ឍ អនុតំបន់ មេដឹកនាំទាំងអស់ បានបន្តគាំទ្រមជ្ឍភាពអាស៊ាន និងឯកភាពអាស៊ាន ក្នុងការលើកកម្ពស់ការអភិវឌ្ឍអនុតំបន់របស់អាស៊ាន។

ពិសេសការប្ដេជ្ញាបន្ថែមទៀត ក្នុងការលើកកម្ពស់ស្ថិរភាព សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចិរភាព នៅក្នុងអនុតំបន់មេគង្គ តាមរយៈគំនិតផ្តួចផ្តើមក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក។ ការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់នវានុវត្តន៍ មេដឹកនាំអាស៊ាន អាមេរិក បានជំរុញឲ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យជីវបច្ចេកវិទ្យាកសិ កម្មឆ្លាតវៃ កសិកម្មដែលធន់នឹងអាកាសធាតុ វិទ្យាសាស្ត្រចំណីអាហារ ឧតុនិយម មីក្រូអេឡិចត្រូនិក វិទ្យាសាស្ដ្រសមុទ្រ ថាមពលនិងលំហ។ លើការដោះស្រាយការប្រែប្រួល អាកាសធាតុ មេដឹកនាំអាស៊ាន អាមេរិកបានធ្វើការគូសបញ្ជាក់ដូចគ្នា ក្នុងការពង្រឹង ភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពរបស់អាស៊ាន ក្នុងការពង្រឹងភាពធន់ នឹងគ្រោះមហន្តរាយ និងការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងនូវកម្រិតទឹកសមុទ្រ ទឹកជំនន់ញឹកញាប់ជាងមុន គ្រោះរាំងស្ងួត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដទៃទៀត ការកើនឡើងនូវហានិភ័យនៃអសន្តិសុខ ទឹក ថាមពល និងអាហារ និងព្យុះបំផ្លិចបំផ្លាញកាន់តែច្រើនឡើងៗ។ 

លើការរក្សាសន្តិភាព ការកសាងទំនុកចិត្ត មេដឹកនាំអាស៊ាន អាមេរិក បានបញ្ជាក់ជាថ្មី នូវទំនួលខុសត្រូវរបស់ភាគីទាំងអស់ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់។ មេដឹកនាំទាំងអស់ ក៏បានរំពឹងឡើងវិញនូវការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ឬយុទ្ធសន្តិភាព នឹងការបន្ត កិច្ចសន្ទនានយោបាយ ដែលនឹងនាំទៅរកសន្តិភាពប្រកបដោយនិរន្តភាព នៅប្រទេស អ៊ុយក្រែន។ 

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា អាស៊ានពិតជាសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការ ដែលសហរដ្ឋអាមេរិកបានធ្វើសម្រាប់តំបន់ ហើយក្នុងនាមសម្តេចផ្ទាល់សម្តេចសូំថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តមប្រធានាធិបតី និងប្រជាជនអាមេរិក ដែលគាំទ្រដល់បេក្ខភាពជាប្រធានអាស៊ាន របស់កម្ពុជានៅក្នុងឆ្នាំ២០២២នេះ។ ជាមួយនិងសន្ទុះដែលបាននិងកំពុងវិវឌ្ឍយ៉ាងលឿន នៃការឈានឆ្ពោះទៅរកប្រយោជន៍រួមតែមួយ សម្តេចបានអញ្ជើញឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី១០ ដែលនិងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក