ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ជំរុញដល់ពលរដ្ឋទៅទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់គ្នាទោះបីកម្ពុជាលែងរកឃើញជំងឺកូវីដ-១៩ក៏ដោយ

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយដែលកម្ពុជាគ្មានជំងឺកូវីដ-១៩ ៧ថ្ងៃជាប់ៗគ្នា ដោយថានេះគឺជាជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាសម្ដេចនៅតែអំពាវនាវដល់ពលរដ្ឋប្រកាន់នូវវិធានការប្រុងប្រយ័ត្នខ្ពស់ដដែល។

ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ទាំងដូសមូលដ្ឋាន និងដូសជំរុញ ព្រមជាមួយវិធានការប្រុងប្រយ័ត្នដដែល។

សម្ដេចបញ្ជាក់ថា ក្នុងពេលជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាលពីម្សិលមិញ ប្រធានាធិបតីនៃប្រទេសមហាអំណាចមួយនេះបានសន្យាផ្ដល់ជំនួយជាវ៉ាក់សាំងកូវីដ-១៩ បន្ថែមទៀតដល់កម្ពុជា និងអាស៊ាន ដែលសម្ដេចតេជោថាជាការធ្វើឱ្យវ៉ាក់សាំងរបស់កម្ពុជាមានកាន់តែច្រើនសម្រាប់ចាក់ជូនពលរដ្ឋ។

សម្ដេចតេជោថា៖ «ជាមួយវ៉ាក់សាំងដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយជាបន្តបន្ទាប់ពីសាធារណរដ្ឋប្រជាមាននិតចិន ពីសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃទៀត យើងពិតជាពុំមានការខ្វះវ៉ាក់សាំងនោះទេ! ដែលខ្ញុំព្រះករុណាខ្ញុំកាលពីកន្លងទៅបានប្រកាសដាក់សិស្សនិស្សិតប្រមាណជាជិត ៤លាននាក់ចូលជាអ្នកអទិភាពក្នុងការទទួលដូសទី៤ ដូសជំរុញដូច្នេះខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តអំពាវនាវចំពោះព្រះតេជគុណ ព្រះសង្ឃ និងជនរួមជាតិបន្តទទួលយកវ៉ាក់សាំង ហើយនេះគឺជាវ៉ាក់សាំងដើម្បីការពារខ្លួន និងការពារជាតិរបស់យើង»។

សម្ដេចបានថ្លែងអំណរគុណចំពោះជនរួមជាតិដែលចូលរួមជាមួយរដ្ឋាភិបាលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ពីរដ្ឋធានីវ៉ាស៊ីនតោនសម្ដេចបានផ្ដាំផ្ញើសេចក្ដីនឹងរលឹកដល់បងប្អូនជនរួមជាតិ និងសូមជូនពរដល់ជនរួមជាតិសូមមានសេចក្ដីសុខសេចក្ដីចម្រើនគ្រប់ៗគ្នា។

សម្ដេចតេជោ នឹងអញ្ជើញត្រលប់មកដល់មាតុប្រទេសវិញនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក