វៀតណាម៖ កីឡាករឃីកបុកស៊ីង (Kickboxing) កម្ពុជា ទូច រ៉ាឆាន់ ឬ «បឺត សង្ឃឹម» បានឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម បន្ទាប់ពីបានយកឈ្នះកីឡាករថៃ Sivapan Arunno លើប្រភេទទម្ងន់ ៥៧ គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះទាំងបីទឹក។
លោកក្លាយជាកីឡាករខ្មែរដំបូងដែលបានឈ្នះមេដាយមាសពីព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
មុនមកដល់វគ្គនេះ រ៉ាឆាន់ បានយកឈ្នះ កីឡាករហ្វីលីពីន Esteban Jomar Balangui ២-១ និង កីឡាករម៉ាឡេស៊ី Seaw Wei Sheng ៣-០៕