ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខាន់ ចេសា កាន់ទង់ជាតិកម្ពុជា ចូលរួមពិធីបើកការប្រកួតស៊ីហ្គេមនៅទីក្រុងហាណូយ

ហាណូយ៖ កីឡាការិនី កូនខ្មែរ-អាមេរិក ខាន់ ចេសា ជាអ្នកតំណាងឱ្យកម្ពុជាកាន់ទង់ជាតិរូមជាមួយនឹងប្រតិភូ និងអត្តពលិកកម្ពុជា ចូលរួមពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាទីក្រុងហាណូយ នៅរាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ។

ពិធីបើកបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ បានធ្វើឡើងក្រោមក្រសែភ្នែកអ្នកចូលរួមប្រមាណជា ២ម៉ឺននាកីឡាដ្ឋាន My Dinh ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលតំណាងជាតិនីមួយៗនៃប្រទេសទាំង ១១ ចូលរួមព្រឹត្តិការណ៍នេះ។

ខាន់ ចេសា ជាកីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ម្ចាស់មេដាយមាស Pan Jiu Jitsu 2022 ឬ Brazilian Jiu-Jitsu Pan American Championship 2022 ដែលជាគាត់ត្រូវបានស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិ ចាត់ទុកជាកីឡាការិនីលំដាប់កំពូលម្នាក់នាពេលបច្ចុប្បន្ន បន្ទាប់ពីនាងបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស រហូតទទួលបានខ្សែក្រវ៉ាត់ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោកត្រឹមវ័យ១៨ឆ្នាំ កាលពីចុងឆ្នាំ២០២០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក