ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងជើងត្រៀមប្រកាសភាព«អាសន្នធ្ងន់ធ្ងរ»ក្រោយកើនឡើងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ព្យុងយ៉ាង៖ មនុស្សម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង នៅប្រទេសកូរ៉េខាងជើង ខណៈតែមួយថ្ងៃមានករណីឆ្លងដល់ជិត២ម៉ឺននាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឱ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះថា យ៉ាងហោចណាស់មនុស្សម្នាក់ដែលត្រូវបានបញ្ជាក់ថាមានកូវីដ-១៩ បានស្លាប់នៅក្នុងប្រទេសកូរ៉េខាងជើង ហើយរាប់រយពាន់នាក់បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនាមជ្ឈមណ្ឌលបញ្ជាការប្រឆាំងមេរោគកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ដើម្បីពិនិត្យមើលស្ថានភាព និងការឆ្លើយតបបន្ទាប់ពីបានប្រកាស "ភាពអាសន្នធ្ងន់ធ្ងរ" និងបញ្ជាឱ្យបិទប្រទេសកាលពីថ្ងៃព្រហស្បតិ៍។

ប្រទេសកូរ៉េខាងជើងបាននិយាយថា ការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងរដ្ឋធានីព្យុងយ៉ាងក្នុងខែមេសា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបានបញ្ជាក់លម្អិតអំពីមូលហេតុនៃការផ្ទុះឡើងនេះនោះទេ ប៉ុន្តែទីក្រុងបានរៀបចំព្រឹត្តិការណ៍សាធារណៈដ៏ធំជាច្រើននៅថ្ងៃទី១៥ និង២៥ ខែមេសា រួមទាំងក្បួនដង្ហែរយោធា និងការជួបជុំដ៏ធំដែលមនុស្សភាគច្រើនមិនពាក់ម៉ាស់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក