ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ អាមេរិកអាចជួយក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតាមរយៈការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យា

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សហរដ្ឋអាមេរិកគឺអាចរួមចំណែកជួយក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ ក្នុងពេលជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលលទ្ធផល មានការលំបាកជាច្រើន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច។

ថ្លែងនៅក្នុងកិច្ចប្រជុំ និងពិធីទទួលទានអាហារដែលរៀបចំដោយប្រធានាធិបតីអាមេរិកជូនដល់ថ្នាក់ដឹកនាំអាស៊ាននារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោបានលើកឡើងថា ពាក់ព័ន្ធទៅលើចំណុចមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលលទ្ធផល មានការលំបាកជាច្រើន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ហើយនឹងធ្វើឲ្យបញ្ហាសេដ្ឋកិច្ចនេះ ប៉ះពាល់ដល់ប្រទេសទាំងឡាយ។

សម្ដេចក៏បានគូសបញ្ជាក់ អំពីការចូលរួមវិភាគទានរបស់សហរដ្ឋអាមេរិក ទៅដល់ការជួយដល់ប្រទេសជាសមាជិកអាស៊ាន ពិសេសក្នុងការពង្រឹងសមត្ថភាព ក៏ដូចជាការពង្រឹងពីសារៈសំខាន់ នៃបច្ចេកវិទ្យា ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការអភិវឌ្ឍ ក៏ដូចជាការពង្រឹងពីសមត្ថភាព នៃការប្រើប្រាស់បច្ចេកវិទ្យានេះ ជាពិសេសឥឡូវនេះដោយសារស្ថានភាព នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន យើងឃើញហើយ អ្វីដែលសំខាន់គឺមានការលំបាកជាច្រើន។ សម្ដេចថា សហរដ្ឋអាមេរិកគឺអាចរួមចំណែកជួយ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។

ជាការឆ្លើយតប ប្រធានាធីបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គូសបញ្ជាក់ថា រយៈពេល ៤៥ឆ្នាំហើយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយអាស៊ាន ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន លើកនេះគឺមានលក្ខណៈពិសេស ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មីនិងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។

លោកបានបញ្ជាក់ថា៖ «អាស៊ានគឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិកក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក»។

លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះទេ អាមេរិក មានភាពរីករាយក្នុងការដំឡើងភាពដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ាន ហើយការដែលលោកប្រធានាធិបតីទទួលអាហារពេលល្ងាច គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន។

សម្តេចតេជោបានគូសបញ្ជាក់ផងដែរថាក្នុងនាមកម្ពុជា ជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតីដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើងក៏ទទួលស្គាល់តួនាទីប្រកបដោយភាពវិជ្ជមានរបស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។សម្ដេចមានប្រ សាសន៍បន្តថា អាស៊ានសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការដែលសហរដ្ឋអាមេរិក បានធ្វើក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានាធិបតី និងប្រជាជនសហរដ្ឋអាមេរិក ដែលគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ។

សម្តេចតេជោក៏អញ្ជើញ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដោយផ្ទាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក