ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាស៊ាននឹងដំឡើងដៃគូរយុទ្ធសាស្ត្រជាមួយអាមេរិកដល់កម្រិតខ្ពស់បំផុត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

វ៉ាស៊ីនតោន៖ ប្រធានសម្របសម្រួលកិច្ចសន្ទនារវាងអាស៊ានអាមេរិក ប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា អាស៊ាននឹងបន្តពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយសហរដ្ឋអាមេរិក ដែលយើងនឹងដំឡើងពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ានអាមេរិកនេះ ដែលមានន័យថា ជាកម្រិតខ្ពស់បំផុតនៅក្នុងក្របខណ្ឌអាស៊ាន។

ថ្លែងក្នុងកិច្ចប្រជុំ និងពិធីទទួលទានអាហារដែលរៀបចំដោយប្រធានាធិបតីអាមេរិកជូនដល់ថ្នាក់ដឹកនាំអាស៊ាននារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានលើកឡើងថា អាស៊ាននឹងរីករាយក្នុងការបន្តពង្រឹងទំនាក់ទំនងឱ្យដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកនេះ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកឡើងថា ទំនាក់ទំនងអាស៊ាន-អាមេរិកបានបង្កើតមកមានរយៈពេល ៤៥ឆ្នាំមកហើយ ហើយនៅថ្ងៃនេះភាគីទាំងពីរបានបង្កើតទំព័រនិងសករាជថ្មីក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។ លោកថាអាមេរិកមានភាពរីករាយក្នុងការដំឡើងភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិក និងអាស៊ាន។ ការដែលលោកប្រធានាធិបតីមទទួលអាហារពេលល្ងាចនេះ គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន។

ក្នុងពិធីលាងសាយភោជន៍នោះ ប្រធានអាស៊ានឆ្នាំ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ានសហរដ្ឋអាមេរិកគឺជាពេលវេលាដែលសាកសមមួយដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានជួបជុំគ្នានៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃភាពជាដៃគូដ៏យូរអង្វែង។ សម្ដេចក៏បានចូលរួមរំលែកទុក្ខជាមួយសហរដ្ឋអាមេរិកដែលបានបាត់បង់ប្រជាជនចំនួន១លាននាក់ដោយសារជំងឺកូវីដ-១៩។

សម្ដេចតេជោបានមានប្រសាសន៍ថា នាពេលនេះយើងមានឱកាសសញ្ជឹងគិតអំពីដំណើរការដ៏វែងឆ្ងាយដែលអាស៊ាន សហរដ្ឋអាមេរិកធ្វើការរួមគ្នាដោយការខិតខំប្រឹងប្រែងដែលនឹងជួយពង្រឹងទំនាក់ទំនងរបស់យើងលើគ្រប់វិស័យ។

សម្ដេចសូមថ្លែងអំណរគុណចំពោះ ប្រធានាធិបតី និងប្រជាជនសហរដ្ឋអាមេរិក ដែលគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ។ សម្តេចតេជោបានបន្តទៀតថា ជាមួយនឹងសន្ទុះដែលបាននឹងកំពុងវិវឌ្ឍយ៉ាងលឿននៃការឈានឆ្ពោះទៅរកប្រយោជន៍រួមតែមួយ សម្ដេចសូមយកឱកាសនេះអញ្ជើញលោកប្រធានាធិបតី ដោយផ្ទាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ។

សម្ដេចតេជោក៏បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា សហរដ្ឋអាមេរិកគឺដើរតួនាទីសំខាន់នៅក្នុងពិភពលោកហើយតួនាទីនេះប្រសិនជាសហរដ្ឋអាមេរិកមានសេដ្ឋកិច្ចល្អ នោះសេដ្ឋកិច្ចពិភពលោកក៏ល្អប្រសើរផងដែរ។

សម្តេចតេជោក៏បានអរគុណដល់ប្រធានាធិបតីអាមេរិកដែលបានផ្ដល់វ៉ាក់សាំងជូនដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ដែលបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដោយផ្អែកលើស្មារតីដែលអាស៊ាន បាននិងកំពុងខិតខំរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្ន។ សម្តេចតេជោមានប្រសាសន៍នៅចំពោះមុខមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកដែរថា៖ «ជាការពិតយើងទទួលស្គាល់តួនាទីប្រកបដោយវិជ្ជមាន នៃដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូល។ អាស៊ានពិតជាសូមវាយតម្លៃខ្ពស់រាល់កិច្ចការដែលសហរដ្ឋអាមេរិកបានធ្វើសម្រាប់តំបន់»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក