ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

ព្រះមហាក្សត្ររាជានុញ្ញាតប្រោសប្រទានស្ថានតំណាងទូតចំនួន ៦ចូលគាល់នឹងថ្វាយសារតាំង

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូនបណ្តា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មីនៃប្រទេសចំនួន ៦ចូលក្រាបថ្វាយបង្គំគាល់ ថ្វាសារតាំង។

ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មីនៃប្រទេសចំនួន ៦នោះរួមមាន ឯកអគ្គរាជទូតព្រះរាជាណាចក្រស៊ុយអ៊ែត ឯកអគ្គរដ្ឋទូតប្រទសហ្សកហ្ស៊ី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋក្រូអាដ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វាំងឡង់ ឯកអគ្គរដ្ឋទូតសហរដ្ឋម៉ិចស៊ិច និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ាល់ឌីវប្រចាំព្រះរាជាណាចក្រកម្ពុជា។

ពិធីថា្វយសារតាំងនេះធ្វើឡើងនៅនៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក