
គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៣៧៤,៦៣០នាក់
ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៣៧៤,៦៣០នាក់ អ្នកស្លាប់កើនឡើងចំនួន ១០,៦៦៤នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៥៥៦,៤៦៧នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៧៤,៨២២,៨៩៩នាក់ បានឆ្លងវិរ៉ុសកូវីដ-១៩ អ្នកស្លាប់កើនឡើងសរុបចំនួន ៣,៧៦៤,៧៦៥នាក់ អ្នកជាសះស្បើយពីវីរុសកូវីដ-១៩ សរុបចំនួន ១៥៨,២៧៦,៦៣០នាក់ អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ១៦,៥៤៦,២៦៩នាក់។
នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/