ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩នោះទេ ខណៈអ្នកជំងឺ ៣នាក់បានជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,២៦២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,១៨៩នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២១៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៤៥៩ករណី(ជាប្រភេទអូមីក្រុង) ៕