ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងសារចូលរួមមរណទុក្ខបងប្រុសរបស់នាយករដ្ឋមន្ត្រីកម្ពុជា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានសូមចូលរួមរំលែកទុក្ខជូនសម្ដេចតេជោ ដោយផ្ទាល់មាត់ ចំពោះមរណៈភាពរបស់សម្ដេចទេពញាណ ហ៊ុន ណេង។ ការចូលរួមរំលែកទុក្ខនេះគឺបន្ទាប់ពីលោកបានអានសុន្ទរកថាស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិករួចនារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៉ីនតោន។

សម្ដេចតេជោបានឱ្យដឹងតាមរយៈហ្វេសបុកផេករបស់សម្ដេចថា ទោះបីបងប្រុសបានចែកឋានដោយមិនបានលា ឬផ្តាំផ្ញើប្រពន្ធកូន ចៅនិងបងប្អូនញាតិមិត្តក៏ដោយចុះ តែមរណភាពរបស់

សម្ដេចទេពញាណ ហ៊ុន ណេង ត្រូវបានព្រះមហាក្សត្រនិងព្រះមាតាជាតិព្រះប្រទានព្រះរាជសាររំលែកទុក្ខ និងបានប្រោស

ប្រទានគោរម្យងារជូនសម្ដេច ហ៊ុន ណេង ជាសម្តេចថែមទៀតផង។

ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងគ្រប់ជាន់ថ្នាក់បានផ្ញើសាររំលែកទុក្ខនិងចូលរួមគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសព។ព្រះសង្ឃនិងប្រជាជនក៏បង្ហាញសមាណចិត្តអាណិតស្រឡាញ់បងនិងក្រុមគ្រួសារ។

សម្ដេចបន្ថែមថា ពេលប្អូនមកកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិកថ្នាក់ដឹកនាំអាស៊ានចូលរួមមរណទុក្ខជាថ្មីម្តងទៀតបន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខលើកមុន។

ពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិកអ្នកសម្របសម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការ។

ទៅលើសពីនេះអ្វីដែលសម្ដេចភ្ញាក់ផ្អើលនិង

រំភើបនោះគឺប្រធានាធិបតីសហរដ្ឋអាមេរិក

ចូ បៃដិន (Joe Biden) តែម្តងដែលនិយាយមកកាន់សម្ដេចចូលរួមរំលែកទុក្ខ។

សម្ដេចឲ្យដឹងថា៖ សូមចូលរួមមរណទុក្ខ

ចំពោះបងប្រុសរបស់ឯកឧត្តម។ នេះជាពាក្យដែលគាត់និយាយមុនគេបន្ទាប់ពីគាត់អានសុន្ទរកថាក្នុងនាមប្រធានាធិបតីអាមេរិក ឯខ្ញុំអានសុន្ទរកថាក្នុងនាមជាប្រធានអាស៊ាននិងប្រធានាធិបតី

ឥណ្ឌូណេសុីអានសុន្ទរកថាក្នុងនាមប្រទេសសម្របសម្រួលអាស៊ាន-អាមេរិក។ គាត់ជាមនុស្សពោរពេញដោយមនោសញ្ចេតនាគួរគោរព ដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធនិងបងប្អូនដែរដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ»។

បើតាមសម្ដេចតេជោ ភាគីសហរដ្ឋអាមេរិកដែលបានបញ្ចេញយោបល់សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់សម្ដេចតេជោមកសហរដ្ឋអាមេរិកដើម្បីរួមចំណែកសម្រាប់ការសម្រេចបានលទ្ធផលនៃការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

សម្ដេចបានបញ្ចប់នូវសំណេរដោយថ្លែងចំពោះបងប្រុសថា៖ «សូមវិញ្ញាណក្ខន្ធបងប្រុសទៅឱយបានស្ងប់ចុះ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក