ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិកស្វែងរកភាពធន់នឹងខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែប្រសើរជាមួយអាស៊ីអាគ្នេយ៍

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានលើកឡើងថាអាមេរិកកំពុងស្វែងរកការធ្វើការបន្ថែមទៀតជាមួយអាស៊ានដើម្បីកសាងភាពធន់ និងសុវត្ថិភាពការច្រើននៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក វគ្គទី២ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកស្រី Gina Raimondo បានលើកឡើងថា អ្វីដែលអាមេរិកសម្លឹងមើលបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ គឺតំបន់ដែលគ្មានការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់។ លោកស្រីបន្តថា អាមេរិកកំពុងស្វែងរកធ្វើការជាមួយអាស៊ាន និងក្រុមហ៊ុននានារបស់អាស៊ាន ដើម្បីកសាងភាពធន់ និងសុវត្ថិភាពកាន់តែច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើង។

សមាជិកអាស៊ាន និងជាប្រធាន G20 ឆ្នាំ២០២២ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានថ្លែងថា ឥណ្ឌូនេស៊ីចង់ធានាថា G20 នឹងដើរតួជាកាតាលីករសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។

លោកថា៖ «ទាំងអស់នេះទាមទារភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច ហើយខ្ញុំសង្ឃឹមថា CEO នៃក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកអាចអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុង G20 និងជាមួយអាស៊ាន ជាពិសេសជាមួយឥណ្ឌូនេស៊ី»។

កិច្ចប្រជុំកំពូលអាស៊ានអាមេរិកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ និង១៣ ខែឧសភា។ កិច្ចប្រជុំកំពូលនេះ ជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំនៃសហរដ្ឋអាមេរិក និងអាស៊ានគិតចាប់តាំងពីឆ្នាំ២០១៧មក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក