ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ស្វាគមន៍មេដឹកនាំប្រទេសអាស៊ាន មកកាន់សេតវិមាន

វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នឹងមានពេលវេលាឯកជន ជាមួយមេដឹកនាំសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយក្នុងសប្តាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

មន្ត្រីរូបនេះក៏បានប្រាប់អ្នកសារព័ត៌មានថា ការពិភាក្សាកំពុងដំណើរការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីលទ្ធភាពនៃការមានកៅអីទទេតំណាងឱ្យប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលនេះ។

អាស៊ានបានរារាំងរបបយោធាមីយ៉ាន់ម៉ាពីការចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន រហូតដល់វាឃើញវឌ្ឍនភាពនៅក្នុង "ការឯកភាព" ប្រាំចំណុចដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន ក្នុងក្តីសង្ឃឹមនៃការបញ្ចប់អំពើហិង្សាដែលបានផ្ទុះឡើងចាប់តាំងពីឧត្តមសេនីយ៍បានដណ្តើមអំណាច និងឃុំឃាំងមេដឹកនាំជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក