ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ប្រាប់ក្រុមហ៊ុនបញ្ចុះបញ្ចូលធ្វើយ៉ាងណាពន្យល់អាមេរិកឱ្យយល់ពីកម្ពុជាបន្ថែមទៀត

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រុមហ៊ុនបញ្ចុះបញ្ជូលអាមេរិក Akin Gump ធ្វើការយ៉ាងណាបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យយល់ពីប្រទេសកម្ពុជាបន្ថែមទៀតជាពិសេសបញ្ហាដែលអាមេរិកយល់ច្រលំលើកម្ពុជាជាយូរមកហើយដូចជាបញ្ហាមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម គោលជំហរកម្ពុជា និងការផ្អាកធ្វើសមយុទ្ធទ័ពកម្ពុជាជាមួយបណ្ដាប្រទេសដទៃជាដើម។

ក្នុងឱកាសទទួលជួបជាមួយតំណាងក្រុមហ៊ុន Akin Gump លោក Scott David Parven សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងកម្ពុជានិងអាមេរិកមានការរីកចំរើនទាំងការទូត និងសេដ្ឋកិច្ច ទោះជាយ៉ាងណាបញ្ហានៃការយល់ច្រលំមួយចំនួនបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងនេះ។ សម្ដេចជំរុញដល់លោក Scott ធ្វើយ៉ាងណាពន្យល់ដល់សហរដ្ឋអាមេរិកឱ្យបានយល់ពីកម្ពុជាបន្ថែមទៀត។

លោក Scott David Parven បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ជានិច្ចជាកាលលោកបានជួបទំនាក់ទំនងជាមួយស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិករាយការណ៍ពីការកសាងទំនាក់ទំនងល្អជាមួយអាមេរិក។ លោកបញ្ជាក់ប្រាប់សម្ដេចតេជោថា ក្រុមហ៊ុនលោកបានធ្វើការជាមនុស្សគន្លឹះនៃរដ្ឋាភិបាលអាមេរិក រួមទាំងស្ថាប័នរដ្ឋសភា និងព្រឹទ្ធិសភាផងដែរធ្វើយ៉ាងណាពន្យល់ជំរុញឱ្យសហរដ្ឋអាមេរិកបានយល់ពីកម្ពុជា។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានប្រាប់អ្នកយកព័ត៌មានថា៖ «ជាពិសេសក្នុងគោលដៅបង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ជាពិសេសទៀតធ្វើយ៉ាងណាឱ្យសហរដ្ឋអាមេរិកបន្តយល់ពីគោលជំហរកម្ពុជាពាក់ព័ន្ធទៅក្នុងការងារទ្វេរភាគីក្ដី ឬមួយក៏ក្របខណុ្ឌអាស៊ាន ជាពិសេសគោលជំហរពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីចំពោះប្រទេសអ៊ុយក្រែន បម្រែបម្រួលអាកាសធាតុ ផ្នែកពាណិជ្ជកម្មជាពិសេសគឺការខិតខំទាំងឡាយរបស់កម្ពុជាលើផ្នែមនុស្សធម៌»។

Akin Gump Strauss Hauer & Feld LLP ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី គឺជាក្រុមហ៊ុនច្បាប់អន្តរជាតិ និងជាក្រុមហ៊ុនបញ្ចុះបញ្ចូលធំបំផុតនៅសហរដ្ឋអាមេរិក។ រដ្ឋាភិបាលកម្ពុជាបានជួលក្រុមហ៊ុននេះដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកក្នុងតម្លៃប្រមាណ ៧២ម៉ឺនដុល្លារសម្រាប់រយៈពេល១ឆ្នាំ ដែលឯកសារនៃជួលនេះត្រូវបានបង្ហាញកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២កន្លងទៅ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក