ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនឹងចាប់ផ្ដើមនៅម៉ោង១១និង៣០នាទីនៅវ៉ាស៊ីនតោន

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ឆ្នាំ២០២២ ដែលជាកិច្ចប្រជុំជួបមុខគ្នាដំបូងរវាងមេដឹកនាំអាស៊ាន និងអាមេរិកតាំងពីឆ្នាំ២០១៧មកនោះ នឹងចាប់ផ្ដើមនៅម៉ោង១១និង៣០នាទីម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ប្រហែលម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នៅភ្នំពេញ។

យោងតាមកាលវិភាគនៃកិច្ចប្រជុំថ្ងៃទី១ មេដឹកនាំអាស៊ាននឹងត្រូវទទួលស្វាគមន៍ដោយប្រធានសភាអាមេរិកលោកស្រី Pelosi តមកលោកស្រីនឹងរៀបចំអាហារថ្ងៃត្រង់ពីរភាគីជាមួយមេដឹកនាំអាស៊ាន និងសមាជិកសភាដទៃទៀត។ តមកមេដឹកនាំអាស៊ាននឹងមានជំនួបជាមួយនឹងមេដឹកនាំធុរកិច្ចអាមេរិកដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

នាវេលារសៀលប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នឹងទទួលជួបជាមួយមេដឹកនាំអាស៊ាននៅសេតវិមាន និងថតរូបជុំគ្នា មុននឹងមានជំនួបអាហារពេលល្ងាចជាមួយគ្នា។

ថ្ងៃទី២ នៃកិច្ចប្រជុំអនុប្រធានាធិបតីអាមេរិកលោកស្រី Harris Kamala នឹងទទួលអាហារពេលថ្ងៃសម្រាប់មេដឹកនាំអាស៊ាន ដែលផ្តោតលើកិច្ចសហប្រតិបត្តិការដែនសមុទ្រ និងការស្តារសុខភាព/ការរាតត្បាតនៃជំងឺរាតត្បាត។ មុននឹងបន្តប្រជុំទាក់ទងនឹងសកម្មភាពអាកាសធាតុ ការផ្លាស់ប្តូរថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។

នារសៀលចុងក្រោនៃកិច្ចប្រជុំប្រធានធិបតីអាមេរិក និងមេដឹកនាំអាស៊ាននិងផ្លាស់ប្ដូរយោបល់លើបញ្ហានានាទាំងក្នុងតំបន់ និងពិភពលោកផងដែរ។

កិច្ចប្រជុំនេះនឹងបញ្ចប់នៅម៉ោង៥និង៣០នាទីរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក