ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាចេញបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត លុបចោលការប្រមូលមនុស្សមករៀនសូត្រហ្វឹកហាត់អំពីបោះឆ្នោតសាកល្បង

ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន មានការភ្ញាក់ផ្អើលនៅថ្ងៃនេះ បន្ទាប់ពីបានទទួលព័ត៌មានថានៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ នឹងមានការបោះឆ្នោតសាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន ថាសម្តេចមិនបានដឹងនូវហេតុការណ៍នេះទេ ទើបតែទទួលព័ត៌មានពីខេត្តសៀមរាប អំពីតម្រូវការនៃការហ្វឹកហ្វឺនប្រជាជនសម្រាប់ការបោះឆ្នោតសាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ឆ្នាំ២០២១។

“ដោយយោងទៅលើសភាពការណ៍ជាក់ស្តែងនៅកម្ពុជាជំងឺកូវីដ-១៩ កំពុងវាយលុក ហើយក្នុងមួយថ្ងៃៗប្រជាជនឆ្លងរាប់រយនាក់និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះគ្មានការចាំបាច់ណាដើម្បីនឹងធ្វើការបោះឆ្នោតសាកល្បងនោះទេ ព្រោះពេលវេលានេះយើងត្រូវផ្តល់អាទិភាពនិងប្រមូលគ្រប់កម្លាំងទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩។ វាមិនមែនជាពេលវេលាដើម្បីប្រមូលប្រជាជនមកធ្វើការរៀនសូត្រ ហើយធ្វើការបោះឆ្នោតសាកល្បងនោះឡើយ។ ពេលវេលានេះ សូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ត្រូវចូលរួមដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩”។ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ការប្រមូលប្រជាជនណាមួយមកជួបជុំដើម្បីហ្វឹកហាត់សម្រាប់ការបោះឆ្នោតសាកល្បងគឺគ្មានការចាំបាច់នោះទេ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោបានធ្វើលិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឱ្យលុបចោលការបោះឆ្នោតសាកល្បងដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ប៉ុន្តែដើម្បីជៀសវាងនូវកិច្ចការបន្ទាន់ដែលថ្ងៃស្អែកនេះគឺមានការហ្វឹកហាត់ សូម្បីតែនៅខេត្តសៀមរាប ស្រុក២ដែលមានការឆ្លងរីករាលដាលក៏ត្រូវប្រមូលប្រជាជនរាប់រយនាក់ដើម្បីទៅធ្វើការសាកល្បងរៀនសូត្រក្នុងការបោះឆ្នោត ក្នុងពេលវេលាដែលយើងកំពុងតែប្រឈមជាមួយនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងការបង្កបង្កើនផលរបស់ប្រជាជនផង។

សម្តេចតេជោ បានចេញបទបញ្ជាទៅអភិបាល-រាជធានី-ខេត្តទាំងអស់មិនឱ្យប្រមូលប្រជាជនទៅធ្វើការបណ្តុះបណ្តាលរៀនសូត្រសម្រាប់ការបោះឆ្នោតសាកល្បង ចាប់ពីទទួលបទបញ្ជានេះតទៅ ព្រោះសម្តេចបានដឹងថានៅថ្ងៃស្អែកនេះនឹងមានការហ្វឹកហាត់នៅខេត្តមួយចំនួន ដូច្នេះសម្តេចតេជោបានបង្ខំចិត្តចេញបទបញ្ជាដើម្បីទប់ស្កាត់ការប្រមូលប្រជាជនដើម្បីទៅហ្វឹកហាត់ប្រើប្រាស់ប៊ិចឬក៏របៀបណាមួយនោះក្នុងការបោះឆ្នោតសាកល្បងដែលគ្មានការចាំបាច់ទាល់តែសោះ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសុំអភ័យទោសចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រោះសម្តេចគ្មានជម្រើសណាឱ្យល្អជាងជម្រើសដែលត្រូវអំពាវនាវចំពោះប្រជាពលរដ្ឋ ដាក់បទបញ្ជាឱ្យអភិបាលរាជធានី-ខេត្តដើម្បីបញ្ឈប់ការប្រមូលប្រជាជនមកធ្វើការរៀនសូត្រតាមការចាត់តាំងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងថ្នាក់ជាតិ ឬថ្នាក់ខេត្ត ឬថ្នាក់ណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានស្នើទៅថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលយកនូវលិខិតស្នើសុំជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងឋានៈជាតំណាងឱ្យជាតិទាំងមូលក្នុងការគ្រប់គ្រងនិងដោះស្រាយការប្រយុទ្ធប្រឆាំងកូវីដ១៩ ក៏ដូចជាកិច្ចការទាក់ទងនឹងសកម្មភាពសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានស្នើលុបចោលនូវការបោះឆ្នោតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ តាមសំណូមពរនៃលិខិតផ្លូវការក៏ដូចជាសារសំឡេងរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអភិបាលរាជធានីខេត្តចាត់តាំងអនុវត្តឱ្យបានត្រឹមត្រូវ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា យើងគោរពទៅដល់ឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ត្រូវតែយល់កិច្ចការដ៏លំបាករបស់អង្គនីតិប្រតិបត្តិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ ក៏ដូចជាយល់ទៅដល់ការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងតែរងសំពាធនៃការវាយលុកនៃជំងឺកូវីដ-១៩ ក៏ដូជាកំពុងតែខិតខំស្តារឡើងវិញនូវជីវភាពទាំងសេដ្ឋកិច្ចនិងសង្គម។

ភ្លាមៗបន្ទាប់ពីទទួលបានការស្នើរបស់នាយករដ្ឋមន្ត្រីកម្ពុជា គណៈកម្មាធិការរៀបចំការបោះឆ្នោះបានចេញប្រកាសសម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ មិថុនាខាងមុខនេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក