ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ធនាគារអេស៊ីលីដាទទួលបានវិញ្ញាបនបត្រជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រពីនិយ័តករមូលបត្រកម្ពុជា

ភ្នំពេញ៖ ធនាគារអេស៊ីលីដា ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រពីនិយ័តករមូលបត្រកម្ពុជា ស្របពេលកម្ពុជាកំពុងមានការរីកចម្រើននៅក្នុងវិស័យមួយនេះយ៉ាងឆាប់រហ័ស។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី លោក អ៉ិន ចាន់នី លើកឡើងថាទីផ្សារមូលបត្រជាសូចនាករមួយនៅក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ លោកសង្កេតឃើញថា វិស័យមូលបត្រនៅកម្ពុជាកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ដែលជាកម្លាំងចលករមួយដ៏មានសារៈសំខាន់ ដែលនាំឲ្យធនាគរអេស៊ីលីដា សម្រេចចិត្តបោះជំហាននៅក្នុងការផ្ដល់សេវាកម្មនេះ។

លោកបន្តថា ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រគឺជាសេវាកម្មថ្មីមួយរបស់ធនាគារអេស៊ីលីដានៅក្នុងការបម្រើសេវាកម្មរក្សាសុវត្ថិភាពនៅក្នុងវិស័យមូលបត្រដល់វិនិយោគិន និងសាធារណជន។ មុខងារចម្បងនៃសេវាកម្មនេះរួមមាន គណនីរក្សាសុវត្ថិភាពសាច់ប្រាក់ គណនីរក្សាសុវត្ថិភាពមូលបត្រ និងសេវារក្សាសុវត្ថិភាពមូលបត្រ។

លោកបន្ថែមថា៖ «ខ្ញុំមានការជឿជាក់ថា ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្ររបស់ធនាគារអេស៊ីលីដា នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទាក់ទាញវិនិយោគិន ពិសេសវិនិយោគិនបរទេស ឲ្យមកវិនិយោគវិស័យមូលបត្រនៅកម្ពុជា។ ភ្នាក់ងារមួយនេះនឹងជួយជំរុញឲ្យវិស័យមូលបត្រកម្ពុជាកាន់តែសកម្ម»។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) លោក ហុង សុហួរ លើកឡើងថាការចូលរួមរបស់ធនាគារអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជាគឺជាការចូលរួម នៅក្នុងការអភិវឌ្ឍនិងរីកចម្រើនក្នុងវិស័យមូលបត្រនៅកម្ពុជា។ លោកបន្តថា ការចូលរួមរបស់ធនាគារមួយនេះ គឺស្របពេលដែលទីផ្សារមូលបត្រកំពុងមានការរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការកើនឡើងនូវចំនួនវិនិយោគិននិងទំហំជួញដូរ។

លោកបានឲ្យដឹងថា ជាក់ស្ដែងនៅក្នុងឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៨ ទីផ្សាររបស់និយ័តករមូលបត្រកម្ពុជាមានទំហំប្រមាណជាង១ម៉ឺនដុល្លារទៅ២ម៉ឺនដុល្លារ តែប៉ុណ្ណោះនៅក្នុងមួយថ្ងៃ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨មក ការជួញដូរនៅក្នុងទីផ្សារមូលបត្រមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយនៅក្នុងឆ្នាំ២០១៩ មានទំហំទឹកប្រាក់ដល់ទៅជាង ១៦ម៉ឺនដុល្លារ ខណៈនៅក្នុងឆ្នាំ២០២១ ទីផ្សារមូលបត្រមានទំហំដល់ទៅ ២៧ម៉ឺនដុល្លារនៅក្នុងមួយថ្ងៃ។

លោកបន្តទៀតថា៖ «អញ្ចឹងកើនឡើងពី ២ម៉ឺនដុល្លារនៅក្នុងឆ្នាំ២០១៨ មកដល់ជិត ១៦ម៉ឺនដុល្លារនៅក្នុងឆ្នាំ២០១៩ សម្រាប់យើងវាជាការកើនឡើងធំមួយ។ បើប្រៀបធៀប ២ម៉ឺនជាមួយ ១៦ម៉ឺន វាកើនឡើងជាង ៧ដង»។

លោកបន្ថែមថា ទោះជាក្នុងអំឡុពេលកូវីដ មានវិនិយោគិនថ្មីបានមកបើកគណនីជួញដូរមូលបត្រចន្លោះពី២០០នាក់ ៥០០នាក់នៅក្នុងមួយខែ។

ឆ្លៀតនៅក្នុងឱកាសនេះ លោកក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីទូរស័ព្ទដៃ CSX Trade ផងដែរ បន្ទាប់ពីការដាក់សាកល្បងឲ្យប្រើប្រាស់កន្លងទៅដំណើរការដោយរលូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក