ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ អំពាវនាវដល់ពលរដ្ឋឱ្យងើបឈរដើម្បីការពារសេរីភាពរបស់ខ្លួននៅអាមេរិក

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានហៅពលរដ្ឋខ្មែរសញ្ញាតិអាមេរិកដែលគាំទ្ររាជរដ្ឋាភិបាលឱ្យងើបឡើងដើម្បីការពារនូវសេរីភាពរបស់ខ្លួននៅអាមេរិក ចំពោះការបំភិតបំភ័យថាអាមេរិកនឹងដកសញ្ជាតិអាមេរិចកាំងពីពលរដ្ឋខ្មែរណាដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងពីរដ្ឋធានីវ៉ាស៊ីនតោន ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅអាមេរិកនិងកាណាដាជាង២ពាន់នាក់នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកការពារប្រជាជនកម្ពុជាពីការគំរាមកំហែង និងប្រាប់ឱ្យពលរដ្ឋខ្មែរដែលនៅអាមេរិកដែលគាំទ្ររាជរដ្ឋាភិបាលក្រោកឈរប្រឆាំងនឹងការគំរាមកំហែងដែលថា រដ្ឋាភិបាលអាមេរិកនឹងដកសញ្ជាតិអាមេរិចកាំងពីអ្នកដែលគាំទ្ររដ្ឋាភិបាលកម្ពុជា។ សម្ដេចក៏ជំរុញដល់ពលរដ្ឋអាមេរិកឱ្យទៅសួរអ្នកតំណាងរាស្ត្រក្នុងរដ្ឋរបស់ខ្លួនឱ្យបកស្រាយពីការបំភ័យនេះផងដែរ។

សម្ដេចតេជោថា៖ «អ្នកមួយចំនួននិយាយថារដ្ឋបាលរបស់លោក ហ៊ុន សែន គំរាមបក្សនេះបក្សនោះ ក៏ប៉ុន្ដែកន្លងទៅអ្នកណាថាអ្នកណាគាំទ្រ ហ៊ុន សែន អ្នកណាគាំទ្រ CPP អ្នកណាគាំទ្ររដ្ឋាភិបាល អាមេរិកនឹងដកសញ្ជាតិបណ្ដេញទៅកម្ពុជាវិញ! តើនេះជាប្រភេទនៃការគំរាមកំហែងឬអត់? ដល់ពេលដែលបងប្អូនយើងងើបឈរឡើងដើម្បីការពារសេរីភាពរបស់ខ្លួនលើទឹកដីអាមេរិក បង្ហាញឡើង! ខ្ញុំនិយាយនេះ ខ្ញុំមានកាតព្វកិច្ចដើម្បីការពារជនរួមជាតិទាំងអស់ ហេតុអ្វីដែលបងប្អូនយើងមករស់នៅលើទឹកដីដែលគេហៅថាទឹកដីនៃបិតាប្រជាធិបតេយ្យ បែរជាត្រូវទទួលការគំរាមកំហែងបែបនេះ? ច្បាប់អាមេរិកចែងនៅត្រង់ណាទៅ»។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងវេទិការរបស់ខ្លួននៅអាមេរិកលោក សម រង្ស៊ី បានលើកឡើងថា លោកចង់ស្នើនិងរំពឹងថារដ្ឋាភិបាលអាមេរិចនឹងដកសញ្ជាតិអាមេរិកកាំងពីប្រជាពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយថាច្បាប់សហរដ្ឋអាមេរិក គឺសមាជិកគណបក្សប្រជាជនកម្ពុជាដែលមានសញ្ជាតិពីរ ដែលមានសញ្ជាតិខ្មែរផង និងសញ្ជាតិអាមេរិចកាំងផង អាចនឹងត្រូវរដ្ឋាភិបាលអាមេរិកដកហូតសញ្ជាតិពីពួកគេ។

សម្ដេចតេជោ ហ៊ុន សែន កាលពីក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា បានមានប្រសាសន៍ថា ការប្រកាសដកសញ្ជាតិអាមេរិកកាំងពីពលរដ្ឋខ្មែរដែលគាំទ្ររដ្ឋាភិបាលកម្ពុជាគឺជាការបង្ហាញពីភាពគ្មានប្រជាធិបតេយ្យរបស់អាមេរិក និងស្នើដល់ពលរដ្ឋខ្មែរនៅអាមេរិកឱ្យតវ៉ាសួរនាំពីរឿងនេះផងដែរ។

ប្រធានវេទិការអនាគត និងជាខ្មែរសញ្ជាតិអាមេរិកលោក អ៊ូ វីរៈ ក៏បានសរសេរនៅលើហ្វេសបុកផេកលោកថា ការចូលរួមនយោបាយនៅអាមេរិកគឺជាសិទ្ធិគ្មានឯណាទៅដកសញ្ជាតិទេ។ លោកបន្ថែមថាការដកសញ្ជាតិអាមេរិចកាំងអាចធ្វើទៅបានក្រោយចូលសញ្ជាតិ៥ឆ្នាំ ទាល់តែមានការរកឃើញថាមានការកុហកធ្ងន់ ឬចូលក្នុងក្រុមភេរវកម្ម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក