ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាមិនចោទប្រកាន់អាមេរិកនៅពីក្រោយលោក កឹម សុខា នោះទេ តែនេះជាអ្វីដែលលោក កឹម សុខា ខ្លួនឯងនិយាយ

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្ដេចចង់ធ្វើជាមិត្តជាមួយសហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលរបស់សម្ដេចមិនដែលចោទប្រកាន់សហរដ្ឋអាមេរិកថានៅក្រោយលោក កឹម សុខា ដែលចង់បង្កើតបដិវត្តន៍ព័ណ៌នៅកម្ពុជានោះទេ។ សម្ដេចបញ្ជាក់ថា អ្វីដែលលើកឡើងនេះគឺចេញពីមាត់លោក កឹម សុខា ដោយផ្ទាល់ មិនមែនជាការចោទប្រកាន់របស់កម្ពុជានោះទេ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅអាមេរិកនិងកាណាដាជាង ២ពាន់នាក់ នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសំណុំរឿងលោក កឹម សុខា នៅតុលាការ ដែលមានពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក មិនមែនជារឿងដែលរដ្ឋាភិបាលចោទប្រកាន់អាមេរិកទេ តែជារឿងដែលលោក កឹម សុខា និយាយដោយខ្លួនឯងថា «អាមេរិកនៅពីក្រោយខ្លួន»។

សម្ដេចបញ្ជាក់បន្ថែមថា រឿងនេះស្ថិតក្នុងដំណាក់កាលតុលាការហើយរដ្ឋាភិបាលមិនអាចលូកដៃចូលកិច្ចការរបស់តុលាការនោះទេ សូម្បីតែការស្នើសុំរបស់លោក កឹម សុខា ទៅក្រៅប្រទេសក៏សម្ដេចមិនលូកលាន់ដែរ។ តែសម្ដេចថាប្រសិនជាសម្ដេចជាចៅក្រមគឺសម្ដេចនឹងអនុញ្ញាត។

សម្ដេចតេជោថា៖ «ការទៅពិនិត្យសុខភាព និងការទៅក្រៅជួបក្រុមគ្រួសារមិនមែនជាបញ្ហាទេ។ វាជាការអនុញ្ញាតរបស់តុលាការ មិនគួរជាឧបសគ្គ»។

មេដឹកនាំអតីតបក្សប្រឆាំងលោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីពាក់កណ្ដាលយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ យកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមបទ «សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត» កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីវីដេអូដែលលោកនិយាយពីរបៀបដែលលោកទទួលបានការគាំទ្រពីប្រទេសលោកខាងលិចឱ្យរៀបចំផែនការធ្វើនយោបាយនៅស្រុកខ្មែរ។

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោកត្រូវបានបញ្ជូនចេញពីពន្ធនាគារត្រពាំងផ្លុង មកដាក់ឃុំនៅក្នុងផ្ទះ ក្នុងរាជធានីភ្នំពេញវិញ មុននឹងតុលាការអនុញ្ញាតឱ្យលោកអាចធ្វើដំណើរដោយសេរី និងអាចជួបនរណាក៏បាន រួមទាំងទូតបរទេស។ តែលោកមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចាកចេញពីប្រទេសកម្ពុជានោះឡើយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក