ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ ភាពស្អាតស្អំដល់កូនប្រពន្ធខ្ញុំត្រូវតែមានជាដាច់ខាត!

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនៅតែបន្តរកយុត្តិធម៌ជូនកូនប្រពន្ធរបស់សម្ដេចឱ្យបានជាដាច់ខាត ចំពោះការប្រមាថដ៏ធ្ងន់ធ្ងរមួយមកលើសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថាជាភរិយា និងលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់មេដឹកនាំវៀតណាម ឡេ ដឹកថូ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅអាមេរិកនិងកាណាដាជាង ២ពាន់នាក់នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមុខអ្នកដែលធ្លាប់ប្រមាថសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត គឺលោក ប្រេឌី អេន យ៉ាំង (Brady N Young) ដែលពេលនេះបានក្លាយជាអ្នកគាំទ្រសម្ដេចតេជោ និងបានសុំទោសសម្ដេចជាសាធារណៈផងដែរ។ លោក ប្រេឌី យ៉ាំង បានប្រាប់សម្ដេចតេជោថាការចោទប្រកាន់របស់លោកលើសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតគឺដោយសារតែជឿតាមការញុះញង់របស់ក្រុមប្រឆាំង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «លោក ប្រេឌី យ៉ាំង បង្ខូចប្រពន្ធ បង្ខូចកូនរបស់ខ្ញុំអស់ជិត ១០ឆ្នាំ។ ឥលូវនេះទៅជាអ្នកដែលរួមរស់ជាមួយគ្នា យប់មិញអង្គុយបាយជាមួយគ្នាគាត់ទៅសុំធ្វើសម្ភាសន៍បន្ដិច។ ដឹងហើយអ្នកណានៅពីក្រោយគាត់បាននិយាយចេញហ្នឹង អញ្ចឹងទេសុំអាហ្នឹង! ភាពស្អាតស្អំរបស់កូនប្រពន្ធខ្ញុំត្រូវតែមានជាដាច់ខាត។ បើខ្ញុំមិនរកយុត្តិធម៌ឱ្យកូនប្រពន្ធខ្លួនឯងតើខ្ញុំជាមនុស្សទេ។ ជាតិរិច្ឆានទើបត្រឹមត្រូវបើត្រឹមតែកូនប្រពន្ធខ្លួនឯងការពារមិនបានតើយើងមានសមត្ថភាពអីការពារប្រជាជន»។

ខ្មែរអនិកជនអាមេរិក ដែលជាអតីតអ្នកគាំត្របក្សប្រឆាំង ប្រេឌី អេន យ៉ាំង (Brady N Young) បានចាប់ផ្ដើមធ្វើការចោទប្រកាន់មកលើភរិយា និងកូនរបស់សម្ដេចតេជោ តាំងពីឆ្នាំ២០១៦។ ទោះជាយ៉ាងណាលោកបានសំដែងនូវការសោកស្ដាយ និងបានធ្វើលិខិតសុំទោសសម្ដេចតេជោចំពោះការលើកឡើងនេះនៅពេលដែលសម្ដេចធ្វើដំណើរទៅកាន់អាមេរិកកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក