ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ កាន់មេក្រូប្រកាសប្រាប់ពលរដ្ឋខ្មែរដែលគាំទ្រសម្ដេច នៅមុខសណ្ឋាគារមួយនៅអាមេរិកឱ្យអត់ធ្មត់ចំពោះការញុះញង់ពីក្រុមប្រឆាំង

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកាន់មេក្រូប្រកាសប្រាប់ពលរដ្ឋខ្មែរដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជាពីមុខសណ្ឋាគារដែលសម្ដេចស្នាក់នៅ រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅអាមេរិក ឱ្យអ្នកទាំងអស់នោះអត់ធ្មត់កុំធ្វើការតបតនឹងការញុះញង់របស់ក្រុមប្រឆាំងដើម្បីរក្សា «សេចក្ដីថ្លៃថ្នូរ»។

ថ្លែងចំពោះមុខពលរដ្ឋដែលមកគាំទ្រជាង ៣០០នាក់ ដែលចំនួននេះត្រូវបានអាជ្ញាធរអាមេរិកកំណត់ដោយបារម្ភពីសុវត្ថិភាព សម្ដេចតេជោបានថ្លែងថា៖ «ខ្ញុំសុំផ្ដាំផ្ញើជូនបងប្អូនទាំងអស់ឱ្យមានការអត់ធ្មត់ចំពោះមុខការញុះញង់ការបង្កហេតុពីជនដែលមិនចូលចិត្តជាមួយខ្ញុំតែមកបំផ្លាញទឹកចិត្តបងប្អូននៅទីនេះ។ បើទោះបីជាគេញុះញង់ក៏ដោយយើងកុំធ្វើសកម្មភាពណាមួយតបតជាមួយគេ យើងត្រូវប្រកាន់នូវឥរិយាបថថ្លៃថ្នូរក្នុងនាមជាអ្នកគាំទ្រព្រះរាជាណាចក្រកម្ពុជា គាំទ្ររាជរដ្ឋាភិបាល ឬរហូតដល់គាំទ្រគណបក្សប្រជាជនកម្ពុជា។ យើងមកទីនេះគឺដើម្បីគាំទ្រខ្ញុំ គាំទ្ររាជរដ្ឋាភិបាលតែប៉ុណ្ណោះ យើងមិនតបតយើងមិនសំដៅប្រឆាំងជាមួយនឹងអ្នកណាដែលគេមិនចូលចិត្តយើងទេ! យើងមិនតបតជាមួយអ្នកបង្កហេតុទាំងនោះទេ។ សូមប្រាប់បងប្អូនដើម្បីជៀសវាងដល់ការឆ្លើយតបណាមួយដោយហិង្សា ហើយខុសនឹងច្បាប់នៅអាមេរិក»។

នៅម៉ោងប្រមាណ៥រសៀលនៅអាមេរិក សម្ដេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរជាង ២០០០ពាន់នាក់ដែលរស់នៅអាមេរិក និងកាណាដាផងដែរ។

គួរឱ្យដឹងផងដែរថា សម្ដេចតេជោ បានធ្វើដំណើរពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅ ដើម្បីចូលរួមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ និង១២ ខែឧសភា ខាងមុខ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក