ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា និងចិនប្តេជ្ញាពង្រឹងទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ

ភ្នំពេញ : លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅទីក្រុង ឈុងឈីង ប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោក ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំកំពូលចំនួនពីរជាមួយបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន ហើយបានជជែកពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសចិនបានសាទរចំពោះអ្វីដែលលោកបានហៅថាជា“ ទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បាន” រវាងចិននិងកម្ពុជា។


ចិនហាក់តែមានភាពស្និទ្ធស្នាលនឹងកម្ពុជាបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិននេះ។ ក្រោយបញ្ចប់កិច្ចពិភាក្សាកាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បានមានប្រសាសន៍ថា ចិនបានត្រៀមខ្លួនជាស្រេចដើម្បីបន្តការទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចការងារលើកកម្ពស់ការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាជាមួយប្រទេសកម្ពុជា” ។

រដ្ឋមន្រ្តីការបរទេសចិនខាងលើ ក៏បានលើកឡើងយ៉ាងពិសេសអំពីកិច្ចការរួមគ្នារវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយនិយាយថា ចិនកំពុងមានក្តីសង្ឃឹមបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ក្នុងនោះផងដែរ លោក វ៉ាង ក៏បានរំឮកពី“ មិត្តភាពដ៏ជ្រាលជ្រៅ” រវាងប្រជាជាតិទាំងពីរដោយបាននឹកភ្នកទៅដល់ជំនួបរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រមនិងការប្រគល់មេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ។


ដោយឡែក រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏បានឆ្លើយតបថា កម្ពុជាឱ្យតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានបញ្ជាក់ជាថ្មីនូវ “ការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ” ដោយពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយមានគោលបំណង“ កសាងសហគមន៍កម្ពុជា - ចិន អនាគតនៃការចែករំលែក” ។ លោកមានប្រសាសន៍ថា កិច្ចប្រជុំនេះក៏បានឯកភាពគ្នាផងដែរក្នុងការពន្លឿនការផ្តល់សច្ចាប័នរួមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា - ចិន ដើម្បីជំរុញលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានផ្តល់ជាជំនួយ និងវ៉ាក់សាំងបានទាន់ពេលវេលាដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំរបស់រដ្ឋមន្រ្តីការបរទេសចិន-កម្ពុជា ឯកសារសំខាន់ៗចំនួនពីរត្រូវបានចុះហត្ថលេខាដូចជា៖

អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ព្រមទាំងកម្មវិធី ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌សម្រាប់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។

កិច្ចពិភាក្សាទ្វេភាគី កាលពីថ្ងៃអង្គារត្រូវបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ចំនួនពីរដែលមានការចូលរួមដោយបណ្តារដ្ឋមន្រ្តីការបរទេសនៃតំបន់អាស៊ានផ្សេងៗទៀត ។ កិច្ចប្រជុំលើកដំបូង គឺជាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិន ក្នុងការអបអរសាទរខួបលើកទី ៣០ នៃកិច្ចប្រជុំលើកដំបូងរបស់ពួកគេក្នុងឆ្នាំ ១៩៩១។ កិច្ចពិភាក្សាទ្វេភាគីកាលពីថ្ងៃអង្គារ គឺជាការចូលរួមលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានជួបដោយផ្ទាល់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក