ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្រ្តី អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយលោកពូ ម៉ក់ ហឺន និងភរិយា ព្រមទាំងក្រុមការងារវិភាគបណ្តាសង្គម

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ លោក ម៉ក់ ហឺន និងភរិយា ព្រមទាំងក្រុមការវិភាគបណ្តាសង្គម រស់នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ខែឧសភា។ សម្តេចតេជោ ថា សម្តេចពិតជាមានការរីករាយ ដោយបានជួបសន្ទនាជាមួយលោក ម៉ក់ ហឺន និងក្រុមការងារវិភាគបណ្តាញសង្គម នៃជនរួមជាតិខ្មែររស់នៅសហរដ្ឋអាមេរិក កាលពីម្សិលមិញ បន្ទាប់ពីរូបសម្តេចផ្ទាល់បានមកដល់រដ្ឋធានីវ៉ាស៊ិនតោនភ្លាមៗ។

សម្តេចតេជោបន្តថា បើទោះបីជាពេលកន្លងមក យើងមិនដែលបានជួបគ្នាដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែយើ់ងធ្លាប់បានឆ្លងឆ្លើយតាមប្រព័ន្ធបណ្តាញសង្គម ទាក់ទិនទៅនិងស្ថានភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបម្រើឲ្យការរីកចំរើនរបស់ប្រទេស និងប្រជាជនកម្ពុជា។

ជាមួយនិងការទទួលទានអាហារក្នុងរូបភាពដ៏ស្និទ្ធស្នាលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីតាមរយៈលោក ម៉ក់ ហឺន សូមផ្តើមផ្ញើនូវការនឹករលឹកជូនដល់បងប្អូនកូនក្មួយជាទីស្រឡាញ់ទាំង អស់ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិត នៅលើទឹកដីសហរដ្ឋអាមេរិក សូមផ្ញើនូវការ នឹករលឹក និងក្តីស្រឡាញពេញបេះដូង ជូនចំពោះជនរួមជាតិទាំងអស់ ពិសេសសម្តេចបានបូងសួងសូមឱ្យជនរួមជាតិខ្មែរទាំងអស់ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការ និងរស់នៅប្រកបរបរចិញ្ចឹមជីវិត នៅលើទឹកដីសហរដ្ឋអាមេរិក សូមទទួលបាននូវសុខសុភមង្គម ចំរ៉ុងចំរើន គ្រប់ក្រុមគ្រួសារ។

លោក ម៉ក់ ហឺន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្កេចតេជោម្តងហើយម្តងទៀត ដែលបានផ្តល់នូវ កិត្តិយស អនុញ្ញាតឲ្យរូបលោកពូ និងក្រុមការងារទាំងអស់ បានជួបសន្ទនានិងផ្តល់នូវការទទួលទានអាហាររួមគ្នា ដែលនេះបានបង្ហាញពីការគោរពស្រឡាញ់ មិនប្រការពណ៌សម្បុស និន្នាការនយោបាយ បើទោះបីជាកន្លងមក លោកពូនិងក្រុមការងារបានធ្វើការវាយប្រហារលើរូបសម្តេច និងគណបក្សប្រជាជនកម្ពុជាក្តី។ លោកមានប្រសាសន៍ថា លោកពិតជាគោរពកោតសរសើរដោយស្មោះ ជូនចំពោះសម្តេច។

លោក ម៉ក់ ហឺន បានបូងសួងដល់វត្ថុស័ក្តិសិទ្ធទេវតាថែរក្សាក្នុងលោក ជួយឃុំគ្រងថែក្សាការពារសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត សូមកាន់តែមានតេជៈបារមីខ្លាំងពូកែ សុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាមគ្គទេសក៏ដ៏ឆ្នើម ដឹកនាំជោគវាសនាអនាគតប្រទេសជាតិឲ្យកាន់តែរីកចំរើនរឹងមាំ ជាយូរអង្វែងតរៀងទៅ។ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក