វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្ដេចតេជោ ថាកម្ពុជាចង់ធ្វើជាមិត្តរបស់អាមេរិក

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់អតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក ដូណាល់ អេម បេនតុន (Donald M. Benton) ថាកម្ពុជាចង់ធ្វើជាមិត្តជាមួយសហរដ្ឋអាមេរិក តែក៏បញ្ជាក់ដែលថាមិនអាចលំអៀងលើប្រទេសអាមេរិកនោះទេ ដោយថា កម្ពុជាមានគោលនយោបាយអព្យាក្រឹត្យអចិន្ត្រយ៍ដែលមានចែងក្នុងធម្មនុញ្ញរបស់កម្ពុជា។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីគឺលោក កៅ គឹមហួន បានប្រាប់អ្នកសារព័ត៌មានថា នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅវ៉ាស៊ីនតោន សម្ដេចតេជោ បានអនុញ្ញាតឱ្យលោក អេម បេនតុន ចូលជួបដោយបានពិភាក្សាលើបញ្ហាជាច្រើនជាពិសេសពាក់ព័ន្ធនឹងតំបន់អាស៊ាន និងទំនាក់ទំនងកម្ពុជាអាមេរិក។

ក្នុងជំនួបនោះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ឆ្នាំ២០២២នេះជាឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងអាមេរិកនិងកម្ពុជា ហើយទំនាក់ទំនងនេះបច្ចុប្បន្នបានឡើងដល់កម្រិតមួយទៀតដែលមិនធ្លាប់មាន។ សម្ដចតេជោ បញ្ជាក់ថា កម្ពុជាគឺចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងអាមេរិកផងដែរ។

លោក កៅ គឹមហួន បញ្ជាក់ថា៖ «សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាកម្ពុជាចង់ធ្វើមិត្តរបស់សហរដ្ឋអាមេរិកហើយកម្ពុជាមិនអាចរើសអាមេរិក ឬក៏ចិនទេ! ព្រោះកម្ពុជាមានគោលនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ដូច្នេះកម្ពុជាចង់ជាមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងអាមេរិកផងដែរ»។

សម្ដចក៏បានគូសបញ្ជាក់នូវអ្វីដែលកំពុងដំណើរការទៅមុខគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលឃើញថាកម្ពុជា-អាមេរិក សម្រេចបានច្រើន។

សម្ដេចបញ្ជាក់ពីកំណើននៃការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក ដែលត្រឹមត្រីមាសទី១ឡើងដល់ ៤៤%។ លើសពីនេះសម្ដេចបញ្ជាក់ថា កម្ពុជាកំពុងជំរុញបន្ដែមទៀតនូវការវិនិយោគពីសហរដ្ឋអាមេរិកចូលកម្ពុជា។

ទំនាក់ទំនងកម្ពុជា-អាមេរិក ចាប់ផ្ដើមនៅឆ្នាំ១៩៥០ ក្នុងពេលដែលពិភពលោកកំពុងមានវិបត្តិសង្គ្រាមត្រជាក់។ ទំនាក់ទំនងនេះត្រូវបានគេមើលឃើញថាមានទាំងល្អនិងអាក្រក់ជាមួយគ្នាតាំងពីចាប់ផ្ដើមមក តែទោះជាយ៉ាងណាភាគីទាំងពីរនៅតែមានភាពចាំបាច់ឱ្យគ្នាទៅវិញទៅមក។

ចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ កម្មវិធីជំនួយបរទេសរបស់សហរដ្ឋអាមេរិក ក្នុងវិស័យសុខាភិបាល ការអប់រំ អភិបាលកិច្ច កំណើនសេដ្ឋកិច្ច និងការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនដែលជួយដល់កម្ពុជាមានទំហំសរុបមានចំនួនជាង ៣៣៨លានដុល្លារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក