ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក សម រង្ស៊ី បាត់ឱកាសវិលចូលស្រុកវិញម្តងទៀត ព្រោះមិនចេះច្នៃឱកាស

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាលោក សម រង្ស៊ី មិនចេះគ្រប់គ្រងឱកាសនិងច្នៃឱ្យចេញជាប្រយោជន៍ ខណៈសម្ដេចបង្ហើបថា ក្នុងពេលសម្ដេចកាន់មរណទុក្ខបងប្រុស សម្ដេចស្វាគមន៍រាល់ការចូលរួមរំលែកទុក្ខពីគ្រប់គ្នាទាំងអស់សូម្បីតែលោក សម រង្ស៊ី។

ក្នុងជំនួបជាមួយអ្នកអធិប្បាយតាមបណ្ដាញសង្គមជាជនជាតិខ្មែររស់នៅអាមេរិកនៅរដ្ឋវ៉ាស៊ីនតោននៅថ្ងៃទី១១ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា សម្ដេចអាចចិត្តទន់ឆ្លងឆ្លើយជាមួយលោក សម រង្ស៊ី ប្រសិនជាគាត់ចេះច្នៃឱកាសបានជាប្រយោជន៍ខ្លួន។

ក្នុងវីដេអូដែលលោក ម៉ក់ ហឿន បានបង្ហោះនៅហ្វេសបុកផ្ទាល់ខ្លួនបានបង្ហាញសម្ដេចតេជោនិយាយយ៉ាងដូច្នេះថា៖ «រង្ស៊ី ភ្លាត់ស្នៀតបាត់ឱកាស បើសិនពេលបងខ្ញុំគាត់ស្លាប់ រង្ស៊ី ធ្វើលិខិតចូលរួមមរណទុក្ខ រុញខ្ញុំឱ្យចូលគៀនជញ្ជាំងតែម្ដង។ អានេះអត់ចេះគ្រប់គ្រងឱកាស ថោកអីនឹងដៃថ្លៃអីនឹងមាត់ ធ្វើលិខិតតែបន្ដិចរុញខ្ញុំចូលក្នុងស្ថានភាពដ៏លំបាក ឥឡូវខ្ញុំគួរតែអរគុណរង្ស៊ី បើសិនជា [ផ្ញើលិខិតរំលែកទុក្ខមក] មិនទទួលមិនកើត ដល់ទទួលខ្ញុំត្រូវជំពាក់ឆ្លើយ។ ដល់ឆ្លើយទៅអ្នកគាំទ្រក្នុងស្រុកនឹងថាមេអញនឹងត្រលប់ចូលស្រុកវិញហើយព្រោះនាយករដ្ឋមន្ត្រីឆ្លើយហើយ។ អត់ចេះធ្វើនយោបាយ»។

លោក សម រង្ស៊ី ដែលត្រូវបានតុលាការកម្ពុជាកាត់ទោសក្នុងសំណុំរឿងរាប់មិនអស់ បានរស់នៅក្រៅប្រទេសគេចពីការអនុវត្តន៍ទោសជាង៧ឆ្នាំហើយ តាំងពីចុងឆ្នាំ២០១៥។

អ្នកវិភាគនយោបាយលោក សេង សារី យល់ថាការបង្ហើបពីសម្ដេចតេជោលើកនេះហាក់បង្ហាញថាសម្ដេចតេជោមានចេតនាក្នុងការបញ្ឈប់បញ្ហានយោបាយ និងបង្ហាញថាលោក សម រង្ស៊ី នៅតែមានទំងន់នយោបាយក្នុងការប្រកួតប្រជែងជាមួយសម្ដេច។

លោកថា៖ «ពឹងលើសារមួយនេះ! លោកនាយករដ្ឋមន្ត្រីហាក់បីដូចជាថ្បកក្បាលលោក កឹម សុខា ព្រោះថាមុននឹងចេញដំណើរទៅអាមេរិក គឺមានការជួបគ្នា៤ម៉ោង ក៏ប៉ុន្ដែបើយោងតាមសារនេះការជួបគ្នារវាងសម្ដេចតេជោនិងលោក កឹម សុខា មិនមានប្រយោជន៍អីទាល់តែសោះ។ ដែលយើងមើលម្យ៉ាងទៀតគឺថា លោក កឹម សុខា គ្មានគីឡូឬទម្ងន់នយោបាយអ្វីក្នុងការចរចារហើយមិនត្រូវបានសម្ដេច ហ៊ុន សែន ឱ្យតម្លៃជាភាគីនៃការចរចារបញ្ចប់បញ្ហានៅកម្ពុជា»។

សម្រាប់អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី វិញយល់ថាមិនអាចសន្និដ្ឋានបាននោះទេដោយគ្រាន់តែការបង្ហើបរបស់នាយករដ្ឋមន្ត្រីនាពេលនេះ តែលោកគាំទ្រឱ្យមានការសមានចិត្តរវាងអ្នកនយោបាយខ្មែរ ដោយគួរតែទុករឿងនយោបាយមួយឡែកដើម្បីបង្ហាញនូវទឹកចិត្ត និងការរំលែកទុក្ខក្នុងនាមជាខ្មែរដូចគ្នា។ លោកសង្កេតឃើញថា តាមទិដ្ឋភាពដែលឃើញពីមុនៗគឺសម្ដេចតេជោ តែងតែមានការឆ្លើយតបទៅវិញជានិច្ចនៅពេលដែលមានការចូលរួមរំលែកទុក្ខដល់សម្ដេចចំពោះការបាត់បង់សមាជិកក្រុមគ្រួសារ។

លោកថា៖ «ការផ្ញើសាររំលែកទុក្ខដែលអាចដំណោះស្រាយនយោបាយគឺហាក់បីដូចជាឆាប់ពេកសម្រាប់ការសន្និដ្ឋានបែបនេះ។ តែបើយើងមើលពីមុនៗមកនៅពេលមានការថ្លែងសាររំលែកទុក្ខគឺស្ទើតែគ្រប់រឿងគឺត្រូវមានការឆ្លើយតបវិញពីសំណាក់សម្ដេចនាយកដែរបើយើងមើល ហាក់ដូចជាមិនដែលរំលងទេឱ្យតែពេលមានផ្ញើសាររំលែកទុក្ខ។ យ៉ាងហោចក៏គាត់ផ្ញើសារជាលក្ខណៈឯកជនថ្លែងអំណរគុណទៅវិញដែល»។

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសសម្ដេចតេជោ បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង។ ក្រោយទទួលដំណឹងនេះ ប្រធានអតីតបក្សប្រឆាំងលោក កឹម សុខា បានផ្ញើសារចូលរួមរំលែកទុក្ខជូនសម្តេចតេជោ ហ៊ុន សែន និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធសម្ដេច ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។

ក្រោយទទួលបានសាររំលែកទុក្ខពីលោក កឹម សុខា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារឆ្លើយតបទៅលោក កឹម សុខា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ និងបានថ្លែងអំណរគុណចំពោះសាររំលែកទុក្ខផងដែរ។ ជាងនេះទៅទៀតសម្ដេចតេជោ ក៏ទទួលអនុញ្ញាត និងជួបលោក កឹម សុខា ដោយផ្ទាល់នៅផ្ទះបុណ្យរបស់សម្ដេចទេពញាណទៀតផង។

កាលពីខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី ដែលពេលនោះកំពុងធ្វើនិរទេសខ្លួនឯងនៅក្រៅប្រទេសបានផ្ញើសាររំលែកទុក្ខជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នៅពេលដែលឪពុកបង្កើតរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលអនិច្ចកម្ម។ ពេលនោះសម្ដេចតេជោបានទូលស្នើសុំដល់ព្រះមហាក្សត្រឱ្យលើកលែងទោសដល់លោក សម រង្ស៊ី ផងដែរ។

ព្រះមហាក្សត្រក្រោយទ្រង់ឆ្វេងយល់ពីការស្នើសុំរបស់សម្ដេចតេជោ ព្រះបានរាជានុញ្ញាតលើកលែងទោសដល់លោក សម រង្ស៊ី ដែលបានបើកផ្លូវឱ្យលោកត្រលប់ចូលស្រុកវិញបន្ទាប់ពីនិរទេសខ្លួនឯងគេចពីការចាប់ខ្លួនអស់ជាង៤ឆ្នាំ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក