ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានតម្លៃ ៥ ៥៥០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៥ ៨០០រៀលសម្រាប់ប្រេងម៉ាស៊ូតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
យោងតាមសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ តម្លៃនេះមានការកើនឡើង ៣០០រៀលសម្រាប់ប្រេងសាំង និងកើនឡើង២០០រៀល សម្រាប់ប្រេងម៉ាស៊ូត បើធៀបនឹងតម្លៃចាស់។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ធ្លាប់ប្រាប់ EAC News ថាថ្លៃប្រេងសាំងនៅកម្ពុជាឡើងចុះគឺអាស្រ័យទៅនឹងតម្លៃប្រេងអន្តរជាតិដែលភាគច្រើនគឺគិតតាមមធ្យមភាគថ្លៃនៅទីផ្សារប្រទេសសឹង្ហបុរី ដែលមានន័យថាប្រសិនជាទីផ្សារនៅប្រទេសសឹង្ហបុរីចាប់ផ្ដើមឡើងថ្លៃគឺតម្លៃសាំងនៅកម្ពុជានឹងឡើងតាមនោះដែរ៕