ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

សម្ដេចតេជោ៖ ល្អបានយើងទទួល អាក្រក់ទម្លាក់កំហុសទៅអ្នកដទៃ នោះប្រទេសជាតិមិនមានការរីកចំរើននោះទេ

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនា និងទទួលទានអាហារពេលរាត្រីជាមួយក្រុមវិភាគបណ្តាញសង្គមនៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីនឹករលឹកដល់លោក ម៉ក់ ហឺន និងភរិយា ដ៏ដូចជាក្រុមវិភាគសង្គមទាំងអស់ ដែលរស់នៅសហរដ្ឋអាមេរិក និងដែលបានតាមដានជាប់ជាប្រចាំចំពោះសភាពការនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ពីសម័យកាលមួយទៅកាន់សម័យកាលមួយ ពិសេសក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមការដាក់ចេញ នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

សម្តេចតេជោបន្តថា បើទោះបីជាមិនដែលបានជួបមុខគ្នា ក៏ពិតមែន ប៉ុន្តែសម្តេចបានស្តាប់នូវរាល់សម្លេងអ្នកវិភាគទាំងអស់ ដើម្បីរូបសម្តេចបានដឹកពីអ្វីដែលជាការចង់បាន ការតិៈទានលើការដឹកនាំរបស់បុគ្គលនយោបាយ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាល អ្នកណាធ្វើខុស អ្នកណាល្អ អ្នកណាអាក្រក់ព្រោះ «យើងមិនមែនសុទ្ធល្អបានយើងទទួល អាក្រក់ទម្លាក់កំហុសទៅអ្នកដទៃ នោះប្រទេសជាតិមិនមានការរីកចំរើននោះទេ៖»។ 

នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី លោក ម៉ក់ ហឺន និងភរិយា បានសំដែងនូវភាពក្តុកក្តួល ដោយបានជួបសម្តេចតេជោនាយករដ្ឋមន្រ្តីដោយផ្ទាល់ បើទោះបីជារូបសម្តេចមានកម្មវិធីមមាញឹកបែបណាក៏ដោយ។ លោកបានវាយតម្លៃខ្ពស់ ពីកម្មវិធីនយោបាយ និងការដឹកនាំរបស់សម្តេចតេជោ នាំប្រទេសកម្ពុជា ឆ្លងកាត់ពីភ្នក់ភ្លើងសង្រ្គាម របបប្រល័យពូជសាសន៍ សង្រ្គាមផ្ទៃក្នុងរហូត កម្ពុជាទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ក្រោយការប្រកាសដាក់ចេញនយោបាយឈ្នះ ឈ្នះ ពិសេសការដឹកនាំ និងកសាងប្រទេសកម្ពុជាមានការរីកចំរើន ក្នុងល្បឿនមួយយ៉ាងឆាប់រហ័សបំផុត មិនធ្លាប់មានពីមុនមក ចាប់តាំងពីរូបលោកដឹងក្តី រហូតដល់វ័យចំណាស់ក្នុងពេលបច្ចុប្បន្ននេះ។ 

បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារសាមគ្គី ក្នុងលក្ខណៈមហាគ្រួសារខ្មែរ ជាមួយក្រុមវិភាគបណ្តាញសង្គម ដែលមានវត្តមាន ក្នុងពិធីសំណេះសំណាលគ្នានោះ ក្នុងបរិយាកាសស្និទ្ធស្នាល រ៉ាក់ទាក់ និងការគោរពស្រឡាញ់ដូចក្នុងមហាគ្រួសារខ្មែរតែមួយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក