ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោអំពាវនាវដល់គ្រួសារយកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ល្អដល់សមាជិកខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យ គ្រួសារនិងសហគមន៍នីមួយៗត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ល្អរបស់យើងប្រកបដោយមនសិការ។

ក្នុងសារលិខិតរបស់នាយករដ្ឋមន្រ្តីក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី២៨ ឆ្នាំ២០២២ ក្រោមប្រធានបទ “គ្រួសារជាមូលដ្ឋានគ្រឹះនៃការថែរក្សានិងការពារសន្តិភាព» សម្តេចតេជោបានលើកឡើងថា គ្រួសារនិងសហគមន៍នីមួយៗត្រូវទទួលខុសត្រូវខ្ពស់ដល់សមាជិកគ្រួសារខ្លួន តាមរយៈការផ្តល់ការអប់រំរៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈផ្សេងៗ សំដៅដល់ការពង្រឹង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងគ្រួសារប្រកបដោយភាពរឹងមាំមាន «សេចក្ដីថ្លៃថ្នូរ និងភាពស័ក្តិសិទ្ធិ» ដើម្បីបន្តធានា ដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យមានភាពរុងរឿង ថ្កុំថ្កើង និងសុភមង្គល។

បន្ថែមពីនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិ កិច្ចគាំពារសង្គម ២០១៦-២០២៥ តាមរយៈការពង្រឹង និងពង្រីកសេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ និងត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគមទូរទស្សន៍ រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ដើម្បីចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈផ្សេងៗ ដែលរៀបចំឱ្យបានទូលំទូលាយ និងផុសផុល ព្រមទាំងមូលនិធិជាតិជំនួយសង្គមត្រូវបន្តរៀបចំគោលនយោបាយផ្សេងៗក្នុងការផ្តល់កិច្ចអន្តរាគមន៍គាំពារសង្គមជារួម និងជំនួយសង្គមដោយឡែក ដល់ប្រជាជនទូទៅ ពិសេសជនរងគ្រោះ និងងាយរងគ្រោះ ដើម្បីសំដៅលើកកម្ពស់ ជីវភាពរស់នៅ និងការកសាងគុណភាពជីវិតប្រកបដោយការចូលរួមដោយគ្មានការរើសអើង។

លើសពីនេះ សម្តេចក៏បានអំពាវនាវឱ្យដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្មបន្ថែមទៀតក្នុងការជួយគាំទ្រដល់សកម្មភាព កម្មវិធីអភិវឌ្ឍគ្រួសារ ទាំងថវិកា និងធនធានមនុស្សដើម្បីធានា ឱ្យបាននូវការលើកកម្ពស់ដល់ភាពរឹងមាំរបស់គ្រួសារទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី២៨ ឆ្នាំ២០២២ ធ្វើឡើងក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះនៃការថែរក្សានិងការពារសន្តិភាព» ដែលបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថា គ្រួសារពិតជាកោសិកាមួយដ៏សំខាន់ ក្នុងការដើរតួនាទីជាកម្លាំងចលករក្នុងការផ្តល់នូវ បទពិសោធចំណេះដឹងជាមូលដ្ឋានជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិសេសការរក្សាបាននូវសន្តិភាព តុល្យភាពសង្គម និងស្ថិរភាពជាតិ ពិសេសការជំរុញនូវការអនុវត្តច្បាប់គោលនយោបាយ និងបទដ្ឋាននានា ពិសេស ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលគោលនយោបាយនេះកំពុងផ្ដោតជាចម្បង ដល់ការលើកកម្ពស់ជីវភាពគ្រួសារ ដូចជាការផ្តល់មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ធានារ៉ាប់រងសុខភាព ការឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងពេលបិទខ្ទប់ និងការផ្តល់សាច់ប្រាក់សម្រាប់កញ្ចប់គ្រួសារក្រីក្រដូចជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ មនុស្សវ័យចាស់ គ្មានទីពឹង ជនពិការក្រីក្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក