កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

នាយករដ្ឋមន្ត្រីអញ្ជើញដល់សហរដ្ឋអាមេរិកដោយសុវត្ថិភាព

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកហើយនៅម៉ោងប្រមាណ១៧ និង១០នាទី ល្ងាចថ្ងៃទី១០ ខែឧសភា ត្រូវនឹងម៉ោង ៦និង១០នាទីនៅកម្ពុជា។

ដំណើទស្សនកិច្ចរបស់សម្ដេចតេជោលើកនេះគឺដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១២-១៣ ឧសភាខាងមុខ។

យន្តហោះពិសេសដឹកនាំ សម្ដេចតេជោ និងគណប្រតិភូកម្ពុជា បានចូលចតនៅអាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews រដ្ឋធានីវ៉ាស៊ីនតោន នឹងត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ចំពោះសម្ដេចតេជោ ពីឥស្សរជនជាន់ខ្ពស់ ពិធីការក្រសួងការបរទេសសហរដ្ឋអាមេរិក ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិកលោក កែវ ជា ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់សហរដ្ឋអាមេរិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ិនតោនជាច្រើនរូប។

ប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រសម្ដេចតេជោរស់នៅអាមេរិក និងកាណាដាបាននាំគ្នាមកទទួលស្វាគមន៍សម្ដេចដោយផ្ទាល់នៅកន្លែងស្នាក់នៅរបស់សម្ដេចនៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។

សូមបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១២-១៣ ឧសភា សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម និងបណ្តាមេដឹកនាំអាស៊ាន សហរដ្ឋ អាមេរិក ជាច្រើនរូប ពិសេសជួបសន្ទនាដោយផ្ទាល់ជាមួយ សហគមន៍ខ្មែរប្រមាណ ១ពាន់នាក់ រស់នៅសហរដ្ឋអាមេរិក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក