ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោបន្តភ្ជាប់ទំនាក់ទំនងជាមួយនឹងពលរដ្ឋខ្មែរទោះបីជាទៅដល់ទឹកដីអាមេរិក

អាឡាស្កា៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានធ្វើដំណើរដល់រដ្ឋអាឡាស្កានៅសហរដ្ឋអាមេរិកហើយនាម៉ោង ៧និង ៣០នាទីនៅរដ្ឋអាឡាស្កាដែលត្រូវនឹងម៉ោងប្រមាណ ១០និង ៣០នាទីនៅកម្ពុជា។ បើទោះបីជាសម្ដេចអញ្ជើញទៅដល់រាប់ពាន់គីឡូម៉ែត្រពីព្រះរាជាណាចក្រកម្ពុជាក្ដី ក៏សម្ដេចតែងតែផ្ញើនូវសេចក្ដីនឹករលឹកនិងផ្ញើជាសារសំឡេងជូនជនរួមជាតិនៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេសឱ្យបានដឹងផងដែរតាមរយៈតេឡេក្រាមផ្លូវការរបស់សម្ដេច។

ជាមួយនឹងការភ្ជាប់នូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងនាយករដ្ឋមន្ត្រីនិងប្រជាពលរដ្ឋ សម្តេចតេជោបានបង្ហាញនូវអារម្មណ៍រីករាយផងដែរ ដែលកម្ពុជាបន្តគ្មានការរកឃើញថ្មីនៅជំងឺកូវីដ-១៩។ សម្ដេចលើកឡើងថាភាពជោគជ័យនេះ គឺបានមកពីយុទ្ធនាការនៃការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់កម្ពុជា។

ជាងនេះទៅទៀតសម្ដេច ក៏បានផ្ញើសារអរគុណទៅដល់ព្រះមហាក្សត្រកម្ពុជា ក៏ដូចជាព្រះវររាជមាតាដែលបានសួរសុខទុក្ខនិងជូនពរដល់សម្ដេចក្នុងដំណើរទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិកផងដែរ។

សម្ដេចក៏បានថ្លែងអំណរគុណដល់ សម្ដេចក្រឡាហោម ស ខេង សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជាច្រើនទៀតដែលបានទៅចូលរួមពិធីខួបគំរប់ ៧ថ្ងៃ របស់បងប្រុសសម្ដេចនៅខេត្តកំពង់ចាមផងដែរ។

តាមកម្មវិធីសម្ដេចនឹងអញ្ជើញធ្វើដំណើរពីរដ្ឋអាឡាស្កាឆ្ពោះទៅរដ្ឋធានីវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក ដែលនៅពេលនោះសម្ដេចក៏នឹងមានជំនួបជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងពិសាអាហាររួមគ្នាផងដែរ។

គួរដឹងថាសម្តេចតេជោបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២ នេះឆ្ពោះទៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងរៀបចំនៅថ្ងៃទី១២ និង ២៣ ខែឧសភាខាងមុខនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក