ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ទីរសាធារណការខេត្តកំពង់ស្ពឺថា កំពុងជួសជុលផ្លូវជាតិលេខ៤ ខណៈផ្លូវលេខ៤១ នឹងបើកការដ្ឋានជួសជុលនាពេលខាងមុខ

កំពង់ស្ពឺ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានបំភ្លឺថា ផ្លូវជាតិលេខ៤ បច្ចុប្បន្នកំពុងស្ថិតក្នុងគម្រោងជួសជុល ពង្រីកស្ដារឡើងវិញក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ខណៈកំណាត់ផ្លូវជាតិលេខ៤១ នឹងជួសជុលនាពេលខាងមុខក្រោមគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋប្រជាមានិតចិន។

ការបញ្ជាក់ពីមន្ទីរសាធារណការខេត្តកំពង់ស្ពឺនេះគឺបន្ទាប់ពីមានសារព័ត៌មានមួយបានចុះផ្សាយថា ប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺអសកម្មដែលបណ្ដោយឱ្យផ្លូវជាច្រើនខ្សែរងការខូចខាតមិនព្រមជួសជុល ពិសេសផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤១។

មន្ទីរសាធារណការខេត្តបញ្ជាក់ថា ការជួសជុលផ្លូវទាំងពីរខ្សែនេះគឺស្ថិតក្រោមគម្រោងរបស់ក្រុមហ៊ុនដេញថ្លៃ ខណៈមន្ទីរបានពិនិត្យនិងធ្វើរបាយការណ៍ទៅក្រសួងជានិច្ចពីដំណើរការនៃការជួសជុលនេះ។

ក្នុងលិខិតនោះបានបញ្ជាក់ថា៖ «ក្នុងនាមសេនាធិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ស្ពឺ តែងតែរាយការណ៍ជាប្រចាំជូនថ្នាក់ដឹកនាំ និងស្នើសុំបងប្អូនប្រជា ពលរដ្ឋមានការយោគយល់អធ្យាស្រ័យខ្ពស់ក្នុងអំឡុងអន្តរកាលនេះ ខណៈផ្លូវទាំងពីរខ្សែខាងលើ កំពុងត្រូវបានអនុវត្តនីតិវិធីស្តារឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ-ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កំពុងអនុវត្ត»។

មន្ទីរសាធារណការខេត្តកំពង់ស្ពឺបញ្ជាក់ថា ក្នុងខេត្តកំពង់ស្ពឺមានផ្លូវចំនួន ៣០ខ្សែ ដែលក្នុងនោះខ្លួនបានពិនិត្យថែទាំជាប្រចាំផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក