សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ផ្ទះបណ្តែតទឹកក្នុងរាជធានីភ្នំពេញចាប់ផ្ដើមរុះរើជាបណ្ដើរៗ

ភ្នំពេញ : ផ្ទះបណ្តែតទឹក និងសំណង់គ្មានរបៀបរៀបរយផ្សេងទៀតនៅតាមដងទន្លេបាសាក់ក្នុងរាជធានីភ្នំពេញកំពុងត្រូវបានគេរុះរើនៅមុនថ្ងៃសៅរ៍ នៃកាលកំណត់។ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យពេលអ្នកចិញ្ចឹមត្រី ម្ចាស់ផ្ទះអណ្តែតទឹក និងម្ចាស់សំណង់ខុសច្បាប់ផ្សេងទៀត នៅតាមដងទន្លេក្នុងរយៈពេលមួយសប្តាហ៍ដើម្បីធ្វើការរុះរើនិងផ្លាស់ទីលំនៅជាបន្ទាន់ និងរឹតបន្តឹងចំពោះអ្នកដែលកាន់កាប់ច្រាំងទន្លេខុសច្បាប់ ដែលធ្វើឱ្យបាត់បង់សោភ័ណភាពនៃច្រាំងទន្លេ និងផ្លូវទឹករបស់ទីក្រុង។


រដ្ឋបាលរាជធានីភ្នំពេញបាននិយាយថា កសិដ្ឋានចិញ្ចឹមត្រីជាច្រើនបានក្លាយទៅជាកន្លែងរស់នៅអណ្តែតទឹកបណ្តាលឱ្យមានការរាំងស្ទះនៅលើដងទន្លេក៏ដូចជាបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យ បែរត្រី និងផ្ទះបណ្តែតទឹកក្នុងភូមិសាស្រ្ត។ ក្នុងការចុះពិនិត្យនោះឃើញថា ម្ចាស់ផ្ទះអណ្តែតទឹកប្រមាណ ៥ កន្លែង និងអ្នកសាងសង់ខុសច្បាប់មួយចំនួនបានស្ម័គ្រចិត្តរុះរើហើយបាននិយាយថា ពួកគេនឹងចាកចេញឱ្យបានមុនថ្ងៃទី១២ ខែមិថុនា។


ដោយឡែក សម្រាប់ខណ្ឌព្រែកព្នៅវិញ ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីខាងលើនេះដែរ បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់ឱ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មានផ្ទះបណ្តែតទឹក និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេចំនួន២៩២កន្លែង ពួកគាត់ទាំងអស់ត្រូវបានអាជ្ញាធរខណ្ឌជូនដំណឹងគ្រប់គ្នាហើយ។ ប៉ុន្តែទោះជាយ៉ាងណាក្តី មន្ត្រីមិនបានបញ្ជាក់ពីការរុះរើផ្ទះទឹកទាំងនេះបានប៉ុន្មាននូវឡើយទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក