ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្រសួងសុខាភិបាលណែនាំឱ្យប្រើថ្នាំ ប៉ារ៉ាសេតាម៉ុល ប្រូម៉ិចស៊ីន ឬសេទីវីហ្ស៊ីន នៅតាមផ្ទះក្នុងករណីមានរោគសញ្ញាកូវីដ-១៩

(ភ្នំពេញ) : ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំសម្រាប់ការតាមដានរោគសញ្ញា និងការថែទាំ ព្យាបាលអ្នកជំងីកូវដី-១៩ នៅតាមផ្ទះ ដូចខាងក្រោម៖

១៖ ការតាមដានរោគសញ្ញា និងការថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងករណីមានរោគសញ្ញាដូចខាងក្រោម៖

ក. ករណីគ្មានរោគសញ្ញា ដូចជា៖ គ្មានក្អក កំដៅក្រោម ៣៧.៥ គ្មានហៀរសំបោរ គ្មានឈឺបំពង់ក សភាពទូទៅធម្មតា ក្រសួងសុខាភិបាលណែនាំ ពុំចាំបាច់ប្រើឱសថព្យាបាលទេ

ខ. ករណីមានរោគសញ្ញាស្រាល ដូចជា ៖ មានកំដៅលើស ៣៧.៥ មានឈឺសាច់ដុំ មានឈឺបំពង់ក ក្រសួងសុខាភិបាលណែនាំសម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី ៣០គ .ក.ឡើង៖ ត្រូវប្រើថ្នាំ ប៉ារ៉ាសេតាម៉ុល (Paracetamol) ៥០០ម.ក្រ x ៣ដង/ថ្ងៃ, សម្រាប់កុមារកុមារ (២០-២៩គ.ក្រ.)៖ ត្រូវប្រើថ្នាំ ប៉ារ៉ាសេតាម៉ុល ៣០០ម.ក្រ x ៣ដង/ថ្ងៃ

ក្នុងករណីមានសញ្ញាបន្ថែម ដូចជា៖ តឹងច្រមុះ ឬហៀរសំបោរ ឬក្អក (មាន ឬមិន មានស្លេស្ម) ក្រសួងសុខាភិបាលណែនាំសម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី ៦ឆ្នាំឡើង៖ ត្រូវប្រើថ្នាំ ប្រូម៉ិចស៊ីន (Bromhexlne) ៨ម.ក្រ x ៣ដង/ថ្ងៃ ឬសេទីវីហ្ស៊ីន (Cetirizine) ១០ម.ក្រ x ១ដង/ថ្ងៃ

២. ការអនុវត្តវិធានសុខាភិបាលក្នុងរយៈពេលព្យាបាលនៅតាមផ្ទះ
1. ស្នាក់នៅបន្ទប់ដាច់ដោយឡែក មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ
2. ត្រូវពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាត យ៉ាងតិច ២ម៉ែត
3. បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឱ្យបានច្រើន
4. តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀងទាត់ជាប្រចាំ
5. ថែរក្សាសុខភាព ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
6. ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ
7. ប្រើប្រាស់សម្ភារ និងបោកគក់ដាច់ដោយឡែកពីសមាជិកគ្រួសារនានា
8. វេចខ្ចប់សំរាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក