ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩នោះទេ ខណៈអ្នកជំងឺ ២នាក់បានជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,២៦២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,១៨៤នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២១៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៤៥៩ករណី(ជាប្រភេទអូមីក្រុង) ៕