ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរដ្ឋទូតថ្មីឡាវប្រចាំកម្ពុជា ថានឹងបំពេញបេសកកម្មការទូតរបស់ខ្លួនឱ្យទទួលបានជោគជ័យដើម្បីប្រយោជន៍ប្រទេសទំាងពីរ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) បានលើកឡើងថា លោកនឹងខិតខំដើម្បីធ្វើយ៉ាងណាឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យបម្រើផលប្រយោជន៍ប្រទេសទំាងពីរ។

ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ រវាង ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក បួកែវ ភុំវង្សសាយ Buakeo PHUMVONGSAY បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាលក្ខណៈបងប្អូនរវាងប្រទេសទំាងពីរដែលមានតំាងពីយូរមក។

តំណាងឱ្យប្រទេសឡាវ បានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សំាងកូវីដ-១៩ និងសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀតជូនដល់ប្រទេសឡាវនាពេលកន្លងមក។ លោកបន្តថា នៅក្នុងពេលចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជានេះ ក្រោយពីបានជូនសារតាំងដល់ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ រួចមក លោកបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយភាគីកម្ពុជាជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យបម្រើផលប្រយោជន៍ប្រទេសទំាងពីរ។

ជាការឆ្លើយតប សម្តេចអគ្គពញាចក្រី ហេង សំរិន បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតឡាវថ្មីនាពេលនេះ និងថាពិតជាមានសារសំខាន់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋាភិបាល និងរដ្ឋសភា។

សម្តេចបានមានប្រសាសន៍បន្តថា ទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ-១៩ រាតត្បាតជាង២ឆ្នាំមកនេះយ៉ាងណាក្តី តែទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅតែបន្តធ្វើឡើងជាប្រក្រតី ហើយការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការជួបសន្ទនារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរបានធ្វើឡើងជាប្រចំា។ ជាក់ស្តែង ដូចជាជំនួបរវាងសម្តេចនិងប្រធានរដ្ឋសភាឡាវ តាមប្រព័ន្ធវីដេអូ និងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវមកកាន់ព្រះរាជាណាចក្រកម្ពុជាជាដើម។

សម្តេចប្រធានបានលើកឡើងថា នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន។ កម្ពុជាជឿជាក់ថា ប្រទេសឡាវនិងមានវត្តមាននៅក្នុងមហាសន្និបាតនិងជំនួបដ៏សំខាន់នោះ។ សម្តេចអគ្គពញាចក្រីបានគូសបញ្ជាក់ថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីលើឆាកអន្តរជាតិដ៏មានសារៈសំខាន់នេះរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាព ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូលផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក