ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី ជំរុញដល់ពលរដ្ឋរួមគ្នាបន្តទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យត្រឡប់មកវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមជាមួយពលរដ្ឋអបអរចំពោះលទ្ធផលដែលកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩ សូម្បីតែមួយករណីនៅក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ សម្ដេចបានចាត់ទុកភាពជោគជ័យនេះបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺ។

ក្នុងសារពិសេសមុនឡើងយន្តហោះចេញដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅ សម្ដេចតេជោបានលើកឡើងថា ថ្វីដ្បិតតែសម្ដេចមានអារម្មណ៍ថា ការចេញដំណើរទៅអាមេរិកលើកនេះសម្ដេចមានអារម្មណ៍ថា ហាក់បីដូចជាមិនទាន់បានបំពេញកាតព្វកិច្ចធ្វើជាប្អូនប្រុសចំពោះមរណភាពរបស់សម្ដេចទេពញាណ ហ៊ុន ណេង ដែលមិនទាន់បានធ្វើបុណ្យគម្រប់ ៧ថ្ងៃ។ តែនេះគឺជាភារកិច្ចជូនជាតិដែលសម្ដេចត្រូវបំពេញដែលខានមិនបាន។

ទោះជាយ៉ាងណាមុននឹងចេញដំណើរ សម្តេចតេជោ បានផ្ញើសារសួរសុខទុក្ខដល់ប្រជាពលរដ្ឋនិងបានបង្ហាញការសប្បាយចិត្តផងដែរចំពោះលទ្ធផលដែលកម្ពុជារកមិនឃើញការឆ្លងថ្មីជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ៣ថ្ងៃចុងក្រោយជាប់គ្នានេះ។

ទោះជាយ៉ាងណាសម្ដេចបានជំរុញដល់ពលរដ្ឋចូលរួមបន្តទៀតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ធ្វើយ៉ាងណាកុំឲ្យជំងឺនេះត្រឡប់មកកាន់កម្ពុជាសារជាថ្មី។

សម្ដេចបានចាត់ទុកលទ្ធផលនៅពេលនេះគឺបានមកពីភាពជោគជ័យនៃយុទ្ធនាការវ៉ាក់សាំងទូទាំងប្រទេស។

គិតត្រឹមថ្ងៃច័ន្ទ ទី៩ ខែឧសភា កម្ពុជារកមិនឃើញករណីឆ្លងមេរោគកូវីដ-១៩ ថ្មីបន្ថែមនោះទេ។ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣ ០៥៦នាក់ ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣ ១៨១នាក់ សរុបករណីនាំចូលពីក្រៅប្រទេស ២១ ២១៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៤៥៩ករណី (ជាប្រភេទអូមីក្រុង)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក