ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

ព្រះចៅស៊ុលតង់ប្រទេសព្រុយណេផ្ញើសាររំលែកទុក្ខសម្ដេចតេជោ ចំពោះមរណភាពសម្ដេចឧត្តមទេពញាណ

ព្រុយណេ៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃប្រទេសព្រុយណេ ដារូស្សាឡឹម បានផ្ញើសាររំលែកទុក្ខតេជោ ចំពោះមរណភាពបងប្រុសរបស់សម្ដេច គឺសម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង។

ក្នុងសារលិខិតផ្ញើមកកាន់សម្ដេចតេជោ ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេបានលើកឡើងថា៖ «ខ្ញុំមានសេចក្ដីក្រៀមក្រំយ៉ាងខ្លាំង ដែលបានទទួលដំណឹង មរណភាពរបស់ សម្តេច ឧត្ដមទេពញាណ ហ៊ុន ណេង បងប្រុសជាទីស្រលាញ់របស់សម្តេចតេជោ។ ខ្ញុំ និងព្រះរាជវង្សានុវង្ស សូមចូលរួមរំលែកនូវសមានទុក្ខយ៉ាង ជ្រាលជ្រៅ ចំពោះ សម្តេចតេជោ និងក្រុមគ្រួសារ។ យើងស្ថិតនៅជាមួយ សម្តេចតេជោ ក្នុងពេលវេលាដ៏សោកសៅនោះ»

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក