ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋសភាច្រានចោលសេចក្ដីសម្រេចរបស់សភាអឺរ៉ុបទាក់ទងនឹង «សិទ្ធិមនុស្ស» នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានបង្ហាញនូវការខកចិត្ត និងច្រានចោលនូវសេចក្ដីសម្រេចរបស់សភាអឺរ៉ុបស្ដីពី «ការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា» ដែលបានអនុម័តកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

កាលពីថ្ងៃទី៥ ខែឧសភា សភាអឺរ៉ុបបានបោះឆ្នោតថ្កោលទោសកម្ពុជាដោយបានចោទថាកម្ពុជាធ្វើការបង្ក្រាបជាបន្តបន្ទាប់មកលើអ្នកនយោបាយប្រឆាំង សហជីព អ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត អ្នកបរិស្ថាន និស្សិត និងមនុស្សមួយចំនួនផ្សេងទៀត។ សភាអឺរ៉ុបអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការយីយាទាំងនេះ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋសភាកម្ពុជាបានចាត់ទុកសេចក្ដីសម្រេចនេះ ដែលថាសេចក្ដីសម្រេចដោយមានចរិតនយោបាយ ប្រកាន់ភាគីម្ខាងៗ ខ្វះការគោរពដល់រដ្ឋអធិបតេយ្យ មិនគោរពច្បាប់ជាតិ និងរិះគន់ដោយគ្មានហេតុផល។

រដ្ឋសភាបានបកស្រាយចំពោះការការចោទប្រកាន់ទាំងនោះដោយថា រាល់វិធានការរបស់កម្ពុជាគឺធ្វើទៅតាមច្បាប់ មានប្រជាធិបតេយ្យដោយមានការគាំទ្របច្ចេកទេសបោះឆ្នោតពីដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល និងបានរួមចំណែកក្នុងការចួលរួមលើកតម្កើនសិទ្ធិមនុស្សផងដែរ។

រដ្ឋសភាបញ្ជាក់ថា៖ «កម្ពុជានៅតែប្រកាន់ខ្ជាប់លើការគាំពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្រោមរដ្ឋធម្មនុញ្ញ ស្របតាមបរិបទសង្គម ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន។ កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពហុបក្សដើម្បីធានានូវសន្ដិភាព សន្ដិសុខ និងស្ថិរភាពសម្រាប់ប្រទេសជាតិ»។

ជាមួយនឹងឆ្លើយតប រដ្ឋសភាកម្ពុជាក៏វាយបកទៅវិញផងដែរដោយលើកឡើងថា សភាអឺរ៉ុបខ្លួនឯងគូរផ្ដោតលើការដោះស្រាយបញ្ហាដែលជារឿយ តាមរូបភាពប័ត៌មានក្លែងក្លាយ ប្រឌិតឡើងដោយក្រុមអ្នកនយោបាយឆ្វេងនិយម និងពូកប្រជាកលនិយមមួយចំនួន ហើយបានបង្កឱ្យមានអស្ថិរភាពសង្គម និងការបែកបាក់សង្គម ក៏ដូចជាញុះញង់ឱ្យប្រជាជនបង្កអំពើហិង្សា តាមរយៈការចេញនូវព័ត៌មានមិនពិតការញុះញង់ឱ្យមានការស្អប់ខ្ពើម ការបង្កាច់បង្ខូច និងការរើសអើសជាតិសាសន៍។

រដ្ឋសភាកម្ពុជាអំពាវនាវឱ្យ៖ «សភាអឺរ៉ុបធ្វើកិច្ចសហប្រតិបត្តិការពិតប្រាកដ ដោយគ្មានរបៀបវារៈលាក់កំបាំងពីក្រោយណាមួយឡើយ ដើម្បីពង្រឹងប្រព័ន្ធពហុភាគីនិយម រួមគ្នាដោះស្រាយបញ្ហាប្រឈមរួមដែលពិភពលោកកំពុងជួបប្រទះដូចជា៖ បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មឆ្លងដែន និងអសន្ដិសុខស្បៀង ក៏ដូចជាដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកំណើនបៃតងប្រកបដោយបរិយាងប័នប័ន្ន និងការអភិវឌ្ឍប្រកដោយចីរភាព»។

ទោះជាយ៉ាងណាក៏ដោយសភាកម្ពុជា បញ្ជាក់ថាកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការជាមួយសភាអឺរ៉ុប ដើម្បីបង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ក្រោមគោលការណ៍ស្មើភាពទាំងអធិបតេយ្យ ឯករាជ្យ និងឈរលើមូលដ្ឋាននៃការគោរពគ្នា ការជឿទុកចិត្ត ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីសន្ដិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក