ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ នឹងជួបជាមួយថ្នាក់ដឹកនាំកំពូលអាមេរិកទាំងប្រធានសភា និងប្រធានាធិបតីក្នុងដំណើរទស្សនកិច្ចក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ ក្រសួងការបរទេសបានចេញសេចក្ដីប្រកាសព័ត៌មានពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅសហរដ្ឋអាមេរិកដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅថ្ងៃទី១២ និង១៣ ខែឧសភា ខាងមុខ។ ក្រសួងការបរទេសឱ្យដឹងថាក្នុងដំណើរទស្សនកិច្ចនេះសម្ដេចក៏នឹងត្រូវបានទទួលស្វាគមន៍ពីប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ភេឡូស៊ី និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់សហរដ្ឋអាមេរិក សម្ដេចជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងទទួលស្វាគមន៍ និងអញ្ជើញអាហារថ្ងៃត្រង់ជាមួយសមាជិកសភាអាមេរិកមកពីគណបក្សទាំងពីរគឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ រៀបចំទទួលដោយប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ភេឡូស៊ី នៅវិមានសភាអាមេរិក ហើយនឹងទទួលស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចដែលរៀបចំដោយលោកប្រធានាធិបតី ចូ បៃឌិន នៅ សេតវិមានផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានសរសេរថា៖ «ថ្នាក់ដឹកនាំអាស៊ានក៏នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ ថ្នាក់ដឹកនាំអាស៊ាននឹងទទួលការស្វាគមន៍ និងអញ្ជើញប្រជុំជាមួយលោកជំទាវអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ដោយមានសម័យប្រជុំពេញអង្គជាមួយបណ្ដារដ្ឋមន្ត្រីអាមេរិក ស្ដីពីបញ្ហាវិធានការណ៍អាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព»។

ក្នុងកិច្ចប្រជុំនោះអាស៊ាន និងអាមេរិកក៏នឹងពិភាក្សាគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធានបទសំខាន់នេះកិច្ចប្រជុំ។

រដ្ឋមន្ត្រីមន្ត្រីចំនួន៤ដែលនឹងអមសម្ដេចតេជោ ទៅសហរដ្ឋអាមេរិករួមមាន រដ្ឋមន្ត្រីក្រសួងការបរទេសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងសាធារណការលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្កិ និងរដ្ឋមន្ត្រីអប់រំលោក ហង់ជួន ណារ៉ុន។ ក្រៅពីនេះក៏មានមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀតផងដែរ។

គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន និងដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ និង១៣ ខែឧសភា ខាងមុខ។ កិច្ចប្រជុំកំពូលនេះ ជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំនៃសហរដ្ឋអាមេរិក និងអាស៊ានគិតចាប់តាំងពីឆ្នាំ២០១៧មក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក