ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភារកិច្ចជាតិតម្រូវឱ្យសម្ដេចតេជោឈានជើងចេញពីកន្លែងបញ្ចុះសពបងប្រុសទាំងអាឡោះអាល័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍មនោសញ្ចេតនាបងប្អូននៅថ្ងៃបញ្ចុះសពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដោយសម្ដេចថាសម្ដេចបានបំពេញភារកិច្ចជាប្អូនប្រុស ជាប្អូនថ្លៃ ជាឪពុកមា អស់អស់រយៈពេល៥ថ្ងៃរួចមកហើយក្តី តែសម្ដេចហាក់នៅមិនទាន់បានសម្រេចរួចនូវកិច្ចការដែលត្រូវធ្វើនៅឡើយ នោះគឺខួប៧ថ្ងៃនៃថ្ងៃមរណៈភាពរបស់សម្ដេចឧត្តមទេពញាណ ដោយសម្ដេចត្រូវបំពេញការងារជូនជាតិមាតុភូមិដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនាប៉ុន្មានថ្ងៃខាងមុខ។

សម្ដេចតេជោបានសរសេរក្នុងហ្វេសបុកផេករបស់សម្ដេចនៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ថា សម្ដេចពិតជាពិបាកឈានជើងចេញពីក្រុមគ្រួសារក្នុងពេលដែលសម្ដេចមិនទាន់ធ្វើបុណ្យខួប៧ថ្ងៃជូនសម្ដេចឧត្តមទេពញាណនៅឡើយ។ ទោះជាយ៉ាងណាភារកិច្ចជាតិលើកនេះសម្ដេចមិនអាចអាក់ខានបានទេ ដោយសារសម្ដេចគឺជាប្រធានអាស៊ាន។

សម្ដេចតេជោសរសេរយ៉ាងដូច្នេះថា៖ «ពិតជាពិបាកឈានជើងចេញនៅពេលក្រឡេកឃើញមុខបងថ្លៃ ក្មួយៗដែលហៅខ្ញុំថាពុក ចៅៗដែលហៅខ្ញុំថាតាមានទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក។ ភារកិច្ចប្រទេសជាតិតម្រូវអោយខ្ញុំចាកចេញដោយខានមិនបាននោះគឺដឹកនាំប្រតិភូទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន។ កាលពីឆ្នាំ២០១៩ ខ្ញុំអាក់ខានទៅប្រជុំអាស៊ាន-កូរ៉េ និង មេគង្គ-កូរ៉េ ម្តងរួចហើយ ដោយសារពេលនោះម្តាយក្មេកខ្ញុំកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ លើកនេះមិនអាចអាក់ខានបានទេ ដោយខ្ញុំមានតួនាទីជាប្រធានអាស៊ានដែលត្រូវមានមុខគ្រប់អង្គប្រជុំដែលរៀបចំឡើងដោយប្រទេសម្ចាស់ផ្ទះ។ ខ្ញុំមិនអាចចាត់តាំងតំណាងអោយចូលរួមប្រជុំដូចកាលមិនទាន់ធ្វើជាប្រធានអាស៊ានបានឡើយ»។

ដោយក្ដីនឹកអាល័យដល់បងប្រុស សម្ដេចតេជោ បានឱ្យអាកាសយានិកហោះឧទ្ធម្ភាគចក្រហោះឆ្វែលមួយជុំផ្នូរសពសម្ដេចឧត្តមទេពញាណជាការគោរពលាទាំងអាល័យ។

សម្ដេចតេជោបន្ថែមថា៖ «ខ្ញុំធ្លាប់បាត់បង់កូនបង្កើត ឪពុកម្តាយបង្កើត ពេលនេះបាត់បងបង្កើត រស់ជាតិនៃការឈឺចាប់គឺដូចគ្នា។ នោះហើយដែលខ្ញុំចង់និយាយថាឈាមខាប់ជាងទឹក»។

គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន និងដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ និង១៣ ខែឧសភា ខាងមុខ។ កិច្ចប្រជុំកំពូលនេះ ជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំនៃសហរដ្ឋអាមេរិក និងអាស៊ានគិតចាប់តាំងពីឆ្នាំ២០១៧មក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក