សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

កម្ពុជាគ្រោងបោះពុម្ពសៀវភៅដែលនិយាយពីទំនាក់ទំនងល្អរវាងកម្ពុជានិងអាមេរិក

ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ លោក ពៅ សុខ បានឲ្យដឹងថាលោកនឹងរៀបរៀងបោះពុម្ពសៀវភៅ ដែលមានចំណងជើងថា «ទំនាក់ទំនងកម្ពុជា អាមេរិក សម័យតេជោសែន» នាពេលខាងមុខ ដែលនិយាយពីភាពវិជ្ជមាន និចំណុចល្អៗនៃទំនាក់ទំនងប្រទេសទាំងពីរ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា លោក ពៅ សុខ គ្រោងបញ្ចប់ការរៀបរៀងសៀវភៅនេះ នៅពេលឆាប់ៗខាងមុខនេះ។

លោក ពៅ សុខ បានឲ្យដឹងថាលោកផែនការបោះពុម្ពសៀវភៅស្តីពី «ទំនាក់ទំនងកម្ពុជា អាមេរិក សម័យតេជោសែន» ហើយកិច្ចការនេះ អាចប្រព្រឹត្តទៅបាននៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣។

លោកបន្តថា លោករៀបរៀងសៀវភៅនេះឡើងដោយមើលឃើញថា សាវតានៃទំនាក់ទំនងកម្ពុជា អាមេរិកមានគេសរសេរច្រើន ហើយភាគច្រើនផ្តោតតែលើជម្លោះវិវាទ ឬចំណុចអវិជ្ជមានរវាងគ្នានិងគ្នាប៉ុណ្ណោះ។ ចំណែកនៅក្នុងសៀវភៅនេះ លោកផ្តោតតែលើសកម្មភាពទំនាក់ទំនងការទូតនយោបាយ ឬទស្សន:ជាវិជ្ជមាន ដែលកម្ពុជានិងអាមេរិកមានចំពោះគ្នាទៅវិញទៅមកប៉ុណ្ណោះ គឺមិនផ្តោតលើចំណុចអវិជ្ជមាន ឬភាពរកាំរកូសគ្នានោះទេ។

លោកអះអាងថា ក្រោយពីការស្រាវជ្រាវ លោកឃើញថាទំនាក់ទំនងកម្ពុជា-អាមេរិក មានចំណុចល្អនិងវិជ្ជមានគួរលើកយកមកបង្ហាញច្រើន ជាពិសេសនៅក្នុងដំណាក់កាល៤ អាណត្តិ នៃប្រធានាធិបតីចុងក្រោយគិតពី លោក បារ៉ាក់ អូបាម៉ា លោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន។

លោកថា ចំណុចវិជ្ជមាននិងទំនាក់ទំនងល្អទាំងនោះគេអាចមើលឃើញតាមរយ:ការប្តេជ្ញាចិត្តរបស់លោកបារ៉ាក់ អូបាម៉ា ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងពេលប្រជុំអាស៊ាននៅកម្ពុជាឆ្នាំ២០១២។ លើសពីនេះ គេអាចមើលឃើញតាមលិខិតលោក ដូណាល់ ត្រាំ អរគុណកម្ពុជា ដែលអនុញ្ញាតឱ្យនាវាវេស្ទ័រដាមចូលចតនៅខេត្តព្រះសីហនុ និងថាលោកមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា រួមទាំងមិនគាំទ្ររាល់ការប្រឆាំង ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកត្រាំក៏ធ្លាប់បានអញ្ជើញសម្តេច ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកកាលពីដើមឆ្នាំ២០២០ផងដែរ។ លើសពីនេះទៅទៀត គឺការអញ្ជើញសម្តេចតេជោហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក របស់លោក ចូ បៃឌិនប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក។

លោកទីប្រឹក្សារូបនេះ ក៏បានសង្កេតឃើញថាសហរដ្ឋអាមេរិកគឺជាប្រទេសទី៣ ដែលផ្តល់ជំនួយលើច្រើនវិស័យ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា បន្ទាប់ពីប្រទេសចិន និងជប៉ុន ជាពិសេសការផ្ដល់ហិរញ្ញប្បទាន និងជំនួយវ៉ាក់សាំងដល់កម្ពុជា ក្នុងការរួមចំណែកទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកាចសាហាវកូវីដ-១៩កន្លងមក។

លោកក៏បានបង្ហើបឱ្យដឹងដែរថា ក្រៅពីសហរដ្ឋអាមេរិក លោកគ្រោងរៀបរៀងសៀវភៅស្តីពីទំនាក់ទំនងជាវិជ្ជមាន រវាងកម្ពុជា ចិន និងទំនាក់ទំនងជាវិជ្ជមានរវាងកម្ពុជា ជប៉ុន សម័យតេជោ ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក