ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភាពយន្ត 1921 បង្ហាញពីប្រវត្តិកកើតបក្សកុម្មុយនីសចិននឹងដាក់បញ្ចាំងឆាប់ៗនេះ

ចិន៖ ខ្សែភាពយន្តប្រវត្តិសាស្រ្ត "1921" ដែលជាខ្សែភាពយន្តបង្ហាញពីដំណើរ និងប្រវត្តិកកើតឡើងនូវបក្សកុម្មុយនីសចិន ឬ Communist Party of China (CPC) នឹងត្រូវចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។ លោក ហួង ជៀនស៊ីន (Huang Jianxin) ដែលជាអ្នកដឹកនាំរឿងបានប្រាប់មកកាន់សារព័ត៌មានចិន CGTN ថា ដំណើរផលិតនៃភាពយន្តនេះ ក្នុងគោលបំណងអបអរខួប ១០០ឆ្នាំនៃការកកើតបក្សកុម្មុយនីសចិន (CPC)។

អ្នកដឹកនាំរឿង ហួង ជៀនស៊ីន បានបញ្ជាក់ទៀតថា ភាពយន្ត "1921" នេះ នឹងបង្ហាញអំពីដំណើរនៃយុវជនចិនមួយក្រុម ក្នុងគោលដៅនៃការបង្កើតឱ្យមានគណបក្សនេះឡើង ក៏ដូចជាសមាជជាតិលើកទី១ របស់បក្ស ដែលជាភស្តុតាងដ៏សំខាន់បង្ហាញពីការផ្លាស់ប្តូរមុខមាត់របស់ចិន និងពិភពលោកទាំងមូលក្នុងរយៈពេល ១០០ឆ្នាំមកនេះ។ 

លោក ហួង ក៏ធ្លាប់មានស្នាដៃដឹកនាំរឿងបែបប្រវត្តិសាស្រ្តចិនដ៏ធំមួយកាលពី ១០ឆ្នាំមុន ដែលមានចំណងជើងថា "ដំណើរនៃការកកើតឡើងវិញដ៏មហិមា" ឬ Beginning of the Great Revival ដែលជាសាច់រឿងប្រវត្តិសាស្ត្រដូចគ្នា ប៉ុន្តែរឿងនេះបានបរិយាយពីហេតុការណ៍ដែលកើតមាន មុនការចាប់កំណើតនៃបក្សកុម្មុយនីសចិនរយៈពេល ១០ឆ្នាំ ពោលគឺដកស្រង់ពីហេតុការណ៍ប្រវត្តិសាស្រ្តនៅឆ្នាំ ១៩១១ ដល់ឆ្នាំ ១៩២១។

ខ្សែភាពយន្តនេះ នឹងមានចាក់បញ្ចាំងនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងសៀងហៃ (Shanghai Film Festival) ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ មុននឹងបន្តចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ទូទាំងប្រទេសចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក