ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចក្រោយឃាត់មនុស្ស ៧នាក់ពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះជាច្រើនគ្រាប់

បាត់ដំបង៖ អាវុធហត្ថខេត្តបាត់ដំបងបានបង្ហាញមុខជនសង្ស័យចំនួន ៧នាក់ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។

ប្រភពពីអាវុធហត្ថខេត្ដបាត់ដំបងបានបញ្ជាក់ថាក្នុងចំណោមជនសង្ស័យទាំង៧នាក់ ក្នុងនោះស្រ្តី ១នាក់ ដែលត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃទី១ និង២ ខែឧសភា ឆ្នាំ២០២២។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន កាំភ្លើងខ្លី ២ដើមម៉ាក ROLO និងម៉ាក GLOCK គ្រាប់កាំភ្លើង GLOCK ចំនួន ២១គ្រាប់ និងបង់ចំនួន ២គ្រាប់ កាំភ្លើង ROLO ចំនួន ១៤គ្រាប់ គ្រាប់កាំភ្លើង AK 47 ចំនួន ១ ០០០គ្រាប់ សំបកគ្រាប់បែក ចំនួន ៥០គ្រាប់ គីបគ្រាប់បែកច្រកក្នុងកំប៉ុងចំនួន ៥កំប៉ុង ស្មើ ៥០គីប និងនៅក្រៅកំប៉ុង ចំនួន ១គីប សរុបចំនួន ៥១ គីប។ សំបកកេសដែក (បើករួច) គ្រាប់កាំភ្លើង AK47 ចំនួន ៣កេស សំបកកេសស្នោ ចំនួន ៥កេស។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញអាវុធហត្ថខេត្តកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក