មូស្គូ៖ យោងតាមទីភ្នាក់ងារព័ត៌មាន Interfax បានឱ្យដឹងថា ប្រធានអ្នកចរចាភាគីខាងរុស្ស៊ី លោក Vladimir Medinsky បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនមិនទាន់បានបញ្ឈប់ទេ ហើយថាកំពុងដំណើរការ។
ទោះពីយ៉ាងណាក៏ដោយថ្មីៗ ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុង Kyiv ពីការផ្អាកកិច្ចចរចា និងប្រើប្រាស់របាយការណ៍អំពីអំពើឃោរឃៅដែលប្រព្រឹត្តដោយទាហានរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលជាការបំផ្លាញការចរចា។
រុស្ស៊ីបដិសេធការកំណត់គោលដៅជនស៊ីវិលក្នុងអ្វីដែលខ្លួនហៅថា "ប្រតិបត្តិការយោធាពិសេស" នៅអ៊ុយក្រែន៕