ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមាជិកសភាអឺរ៉ុប លោក Thierry MARIANI៖ កម្ពុជាជាឧទាហរណ៍ល្អមួយដែលបង្ហាញពីការអនុវត្តស្តង់ដារពីររបស់សហភាពអឺរ៉ុប

អន្តរជាតិ៖ សមាជិកសភាអឺរ៉ុបរបស់បារាំង លោក Thierry MARIANI បានអំពាវនាវដល់សហភាពអឺរ៉ុបឱ្យលើកទឹកចិត្តកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ជាជាងអនុវត្តគោលនយោបាយស្តង់ដារពីរប្រឆាំងនឹងកម្ពុជា។ លោកបានប្រៀបធៀបស្ដង់ដារពីរដែលអឺរ៉ុបមានចំពោះវៀតណាម និងកម្ពុជា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP ដោយបានដកស្រង់បទអន្តរាគមន៍ស្តីពីកម្ពុជា នៅសភាអឺរ៉ុប កាលពីសប្តាហ៍មុន ដោយក្នុងនោះលោក Thierry MARIANI មានប្រសាសន៍ថា កម្ពុជាមានទំនាក់ទំនងពិសេសជាមួយទ្វីបអឺរ៉ុប ហើយជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលរក្សាទំនាក់ទំនងក្នុងវិស័យជាច្រើន ជាពិសេសជាមួយបារាំង។ ដូច្នេះវាជារឿងធម្មតាទេដែលសហភាពអឺរ៉ុបត្រូវមានទំនាក់ទំនងល្អជាមួយកម្ពុជា ប៉ុន្តែសហភាពអឺរ៉ុបនៅតែបន្តបដិសេធក្នុងការរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា ខណៈដែលបង្កើតឱ្យមានស្តង់ដារពីរជាថ្មីម្តងទៀត។

លោកបានគូសបញ្ជាក់ថា៖ «នៅវៀតណាម ដែលជាប្រទេសជិតខាង។ យើងជាហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នោះមិនមែនជាបញ្ហាទេ។ នៅទីនោះ សិទ្ធិជាមូលដ្ឋានមិនសូវរីកចម្រើនដូចនៅកម្ពុជាទេ! ហើយខ្ញុំក៏មិនហ៊ាននិយាយអំពីលក្ខខណ្ឌនៃការបោះឆ្នោតដែរ។ ប៉ុន្តែ នៅកម្ពុជា យើងបែរជាដាក់ទណ្ឌកម្ម ខណៈនៅវៀតណាម យើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ជាថ្មីម្តងទៀត នេះជាស្តង់ដារពីរ»។

លោកបានបន្តថា ជាការពិតណាស់ កម្ពុជាជាឧទាហរណ៍ល្អមួយ ដែលបង្ហាញពីការអនុវត្តស្តង់ដារពីររបស់សហភាពអឺរ៉ុបក្នុងបញ្ហានេះ។

លោកបន្ថែមថា៖ «គេអាចឆ្ងល់ថា ផ្នែកមួយនៃក្រុមឆ្វេងនិយម នៃសភាអឺរ៉ុប មិនបានព្យាយាមកាត់ផ្តាច់ចំណងមិត្តភាពពីអតីតកាលជាមួយខ្មែរក្រហមទេ ដោយបន្តវាយប្រហារកម្ពុជា។ កម្ពុជាមានបញ្ហាប្រឈមជាច្រើននៅចំពោះមុខ ជាពិសេសការធ្វើឱ្យទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងគណបក្សប្រឆាំងមានភាពប្រក្រតី។ ការដាក់ទណ្ឌកម្មលើសលប់ (លើកម្ពុជា) មិនមែនមានន័យថា សហភាពអឺរ៉ុបគាំទ្រដល់ដំណើរការនេះទេ (ប្រក្រតីភាពនៃទំនាក់ទំនងរាជរដ្ឋាភិបាល និងបក្សប្រឆាំង)»។

បើតាមលោក Thierry MARIANI ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មិនមែនល្អឥតខ្ចោះនោះទេ ប៉ុន្តែកំណែទម្រង់គឺកំពុងបន្តនៅលើផ្លូវត្រូវ។ ដោយគួរព្យាយាមលើកទឹកចិត្តកម្ពុជា ជាជាងការស្តីបន្ទោស ហើយអនុវត្តគោលនយោបាយស្តង់ដារពីរ នៅក្នុងតំបន់នេះ និងកន្លែងផ្សេងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក